ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ ប្លែកៗ

ស្ត្រី​ធាត់​បំផុត​លើ​លោក ប្រកាស​ស្វែងរក​មិត្ត​ប្រុស ក្រោយ​សម្រក​ទម្ងន់​ជោគជ័យ​

​ដោយ ៖ឡេង ភា​រុណ​ ថ្ងៃទី 11 មករា 2017 ម៉ោង 12:21:PM

Catrina Rainford មកពី​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកជា​ស្ត្រី​ធាត់​ជាងគេ​បំផុត​ក្នុង​លោក ដែល​ពេលនេះ​កំពុង​ប្រកាស​ស្វែងរក​មិត្ត​ប្រុស បន្ទាប់ពី​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​បាន​ជិត​ពាក់កណ្ដាល​។​


​ស្ត្រី​មាន​អាយុ​៤០​ឆ្នាំ​ខាងលើ មាន​ទម្ងន់​ជាង ៤៣៣​គីឡូក្រាម ស្រក​អស់​ជាង ២៥៥​គីឡូ​ហើយ ក្រោយ​គេង​លើ​កន្ទេល​ក្រោក​មិន​រួច​អស់​រយៈពេល​ប្រមាណ ៥​ឆ្នាំ​។ ពេលនេះ គាត់​បានប្រកាស​ស្វែងរក​ស្នេហា​ពិត​លើ​កម្មវិធី Tinder បន្ទាប់ពី​សម្រក​ទម្ងន់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ​។​

​អ្នកស្រី​ត្រូវ​មនុស្ស​ជាច្រើន សុំ​គន្លឹះ​ក្នុងការ​សម្រក​ទម្ងន់​ដែល​ប្រើ​រយៈពេល​តែ​ពីរ​បី​ឆ្នាំ តែ​អ្នកស្រី​តប​ថា អ្នកស្រី​គ្រាន់តែ​ទៅ​ហាត់ប្រាណ​ជាប្រចាំ និង​តម​អាហារ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន Catrina មាន​ទម្ងន់ ១៧៧​គីឡូក្រាម និង​មាន​គម្រោង​សម្រក​រហូតដល់​ទម្ងន់​ជាង ៦០​គីឡូ​។ បន្ថែម​លើ​នេះ អ្នកស្រី​ចង់​កែប្រែ​សុដន់ និង​វះកាត់​ស្បែក​យារ​ធ្លាក់​ថែមទៀត​។​

​អ្នកស្រី​បង្ហើប​ថា កាល​គីឡូ​នៅ​ឡើងខ្លួន​ធ្លាប់ប្រើ​ប្រាស់​រូបថត​នារី​ដទៃ រាង​ស្រ​ឡូ​ន ដើម្បី​ទំនាក់ទំនង​តាម Chat ទៅកាន់​បុរស​ជាច្រើន​តាម​អ៊ីនធឺណិត​។ តែ​ពេលនេះ អ្នកស្រី​ទទួល​បានការ​ណាត់ជួប​ជាមួយ​បុរស​ជាច្រើន ទោះបី​មិនទាន់​រកឃើញ​មិត្ត​យល់ចិត្ត​ក៏ដោយ​។​

​ប្រភព​ខាងលើ​បន្តថា កាល​នៅ​អាយុ​១៤​ឆ្នាំ ខ្លួន​មាន​ទម្ងន់ ២០៣​គីឡូក្រាម ហើយ​ធ្លាប់​ត្រូវគេ​បញ្ជូនទៅ​ពេទ្យ​ចិត្ត​វិកលចរិត​រយៈពេល​៨​ខែ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ញ៉ាំ​ច្រើន​ផងដែរ​៕
កាល​នៅ​ធាត់​គេង​លើ​គ្រែ​ដើរ​មិន​រួច​
កាល​នៅ​ធាត់​គេង​លើ​គ្រែ​ដើរ​មិន​រួច​

​ប្រភព​៖ Sabay/Mirror  





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ