Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ប្លែកៗ

ជាងកាត់សក់​ជើងចាស់ កាត់សក់​ដោយ​ប្រើ​ដង្កាប់​ដែក​ដុត​ឡើង​ក្តៅ​ហុយ​!

​ដោយ ៖សុខា ថ្ងៃទី 19 មេសា 2017 ម៉ោង 05:32:PM

​    ​លោក វ៉ាង ជាងកាត់សក់​ចិន អាយុ​៧២​ឆ្នាំ ដែល​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​នោះ ប្រើ​ដង្កាប់​ដែក​ដុត​ឡើង​ក្តៅ​ហុយ​ដើម្បី​អ៊ុតសក់​របស់​អតិថិជន​នៅ​ហាង​កាត់សក់​របស់គាត់​នៅ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ។ វីដេអូ​អំពី​កាត់សក់​ដ៏​ចម្លែក​នេះ ត្រូវបាន​ថត កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៧​។​

​    ​នៅក្នុង​វីដេអូ​នេះ គេ​ឃើញ ដង្កាប់​ដែក ត្រូវបាន​ដាក់​ដុត​ឡើង​ក្តៅ​ហុយ​នៅក្នុង​ចង្ក្រាន​ធ្យូង​មួយ នៅមុន​ពេល​​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ៊ុតសក់ ដែល អតិថិជន​ចង់បាន គឺ ម៉ូត​សក់​ទឹករលក ឬ​ម៉ូត​សក់រួញ​។​

​    ​បើតាម​សម្តី​របស់លោក​វ៉ាង គាត់​បាន​ប្រើប្រាស់​វិធី​កាត់សក់​តាមបែប​ប្រពៃណី​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។  ពិតជា​ល្អ​ម្យ៉ាងដែរ  ពីព្រោះ​កាត់​និង​អ៊ុតសក់​តាមរបៀប​នេះ គឺ​មិនចាំបាច់​ត្រូវការ​ទឹក​ថ្នាំ​សក់​ដែលមាន​ជាតិគីមី​នោះទេ ហើយ​វា​អាច​រក្សា​សក់​ដែល​អ៊ុត​ជា​ម៉ូត​ទឹករលក​ឬ​ម៉ូត​សក់រួញៗ​បែបនេះ បាន​រហូតដល់​ទៅ​៣​ខែ​ឯណោះ ម្យ៉ាងទៀត តម្លៃ​ធ្វើ​សក់​បែបនេះ គឺ​៤​យ័ន​។​

​    ​ការ​កាត់សក់​របៀបនេះ មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​ចិន​រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៨០៕

ជាងកាត់សក់​ជើងចាស់ កាត់សក់​ដោយ​ប្រើ​ដង្កាប់​ដែក​ដុត​ឡើង​ក្តៅ​ហុយ​!

ជាងកាត់សក់​ជើងចាស់ កាត់សក់​ដោយ​ប្រើ​ដង្កាប់​ដែក​ដុត​ឡើង​ក្តៅ​ហុយ​!

ជាងកាត់សក់​ជើងចាស់ កាត់សក់​ដោយ​ប្រើ​ដង្កាប់​ដែក​ដុត​ឡើង​ក្តៅ​ហុយ​!

វីដេអូ​អំពី​កាត់សក់​ដ៏​ចម្លែក​នេះ ត្រូវបាន​ថត កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៧




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM