Ads1111
Rhb02
មាតិកាៈ ប្លែកៗ

នារី​ម្នាក់​រក្សា​សក់​បាន​ជាង​២​ម៉ែត្រ គ្រាន់តែ​ផ្លុំ​ឲ្យ​ស្ងួត​ចំណាយពេល​១​ថ្ងៃ​ពេញ​

​ដោយ ៖ ហេង សុធា​រិ​ទ្ធិ ថ្ងៃទី 19 មីនា 2017 ម៉ោង 10:52:AM

នារី​ម្នាក់​បាន​រក្សា​សក់​បាន​ជាង​២​ម៉ែត្រ បន្ទាប់ពី​ចំណាយពេល​មិន​កាត់​រយៈពេល​២០​ឆ្នាំ ព្រោះតែ​ចង់ទុក​សក់​ដូច​តុក្កតា​សក់វែង Rapunzel ។​


​នាង Brunette Aliia Nasyrova អាយុ​២៧​ឆ្នាំ​កើត​នៅ​ប្រទេស​រុស្សី តែ​បច្ចុប្បន្ន​រស់នៅ​ប្រទេស​ឡេ​តូ​នី​និយាយថា សក់​របស់​នាង​មាន​ទម្ងន់​២​គីឡូក្រាម ស្មើ​ទម្ងន់​សត្វ​ឆ្មា​នាង និង​ចំណាយពេល​១​ម៉ោង​ដើម​សិត និង​ពេញ​១​ថ្ងៃ​ក្នុងការ​ផ្លុំ​ឲ្យ​ស្ងួត​។​

 Ivan Balaban ដែលជា​ស្វាមី​របស់ Aliia និយាយថា លោក​យល់ថា​សក់​របស់​ប្រពន្ធ​ដូចជា​សមាជិកគ្រួសារ​តែមួយ​ទៅហើយ តែមាន​ភាព​ទាក់ទាញ​ពេល​ប្រពន្ធ​ដើរទៅ​ក្រៅ ហើយ​លោក​ស្រឡាញ់​វា និង​គួរ​ឲ្យ​សរសើរ​សម្រាប់​ការមិន​ព្រម​កាត់​របស់​ប្រពន្ធ​។ តែ​លោក​និយាយ​រឿង​អស់សំណើច​មួយ​ថា​៖ "​ខ្ញុំ​តែងតែ​ឱប​ជញ្ជាំង​ពេល​គេង​ជាមួយ​ប្រពន្ធ ដើម្បី​ទុកចន្លោះ​សម្រាប់​សក់ ដូច្នេះ ខ្ញុំ​មិនអាច​ធ្វើ​ឲ្យ​វា​ខូចខាត​ដោយ​ចៃដន្យ​ណាមួយ ឫ​ជំពាក់​ចូលគ្នា​ដោយ​ករណី​ណាមួយ​ឡើយ​"។

​ចំណែក Aliia ថ្លែងថា​៖ "​សក់​របស់ខ្ញុំ​ធ្ងន់​ណាស់​។ បើ​ប្រៀបធៀប​ទៅ​ស្មើ​ទម្ងន់​សត្វ​ឆ្មា​របស់ខ្ញុំ​ទៅហើយ​។ ខ្ញុំ​ចាប់ផ្ដើម​ទុក​សក់ ព្រោះ​ពេល​នៅ​ក្មេង​ខ្ញុំ​ចូលចិត្ត​សក់វែង​ខ្លាំងណាស់​។ ហើយ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​ទុក​សក់​បែបនេះ​ដោយសារ​តួ​តុក្កតា​សក់វែង Rapunzel៕

​ប្រភព​៖Sabay/ Dailymail  




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ