Ads1111
Rhb02
មាតិកាៈ ប្លែកៗ

ជប៉ុន​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការតែងតាំង​មន្ត្រី​គ្រប់គ្រង​ស្ថានីយ៍​រថភ្លើង​ដែលជា​សត្វ​ឆ្មា​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 10 មករា 2017 ម៉ោង 08:24:AM

​    ​ប្រតិបត្តិ​ករ​ផ្លូវ​រថភ្លើង​ជប៉ុន​មួយ​បានរៀបចំ​ព្រឹត្តិការណ៍​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ការតែងតាំង​ឆ្មា​ធ្វើជា​មន្ត្រី​ទទួលបន្ទុក​ស្ថានីយ៍​រថភ្លើង ដោយ​ទាក់ទាញ​អ្នកគាំទ្រ​ឆ្មា​នេះ​ជាង​១០០​នាក់​ចូលរួម បើទោះបីជា​ឆ្មា​នេះ​បាន​ស្លាប់​ជាង​១​ឆ្នាំ​ក្តី​។

​     ឆ្មា​ញី​ឈ្មោះ តា​ម៉ា ត្រូវបាន​ទទួលស្គាល់​ចំពោះ​ស្នាដៃ​សង្គ្រោះ​ក្រុមហ៊ុន​រថភ្លើង Wakayama Electric Railway Co ពី​បញ្ហាលំបាក​ខាង​ហិរញ្ញវត្ថុ ខណៈដែល​សាច់រឿង​របស់​មន្ត្រី​ឆ្មា​នេះ​បាន​ទាក់ទាញ​អ្នកទេសចរ​ជុំវិញ​ជប៉ុន​និង​ពិភពលោក​។​

​    ​ក្រុមហ៊ុន​ផ្លូវដែក​នេះ​ក៏បាន​បង្ហាញ​មន្ត្រី​ឆ្មា​ថ្មី​របស់ខ្លួន​ផងដែរ គឺ​ឈ្មោះ យ៉ុ​នតា​ម៉ា អំឡុង​ព្រឹត្តិការណ៍​គម្រប់​ខួប​នេះ​។ ឆ្មា​ញី​អាយុ​៨​ខែ​នេះ ចាប់ផ្តើម​ធ្វើការ​សប្តាហ៍​នេះ​ក្នុងនាម​ជាម​ន្ត្រី​មើល​ការខុសត្រូវ​ស្ថានីយ៍​រថភ្លើង​ថ្មីថ្មោង​នៅ​ស្ថានីយ៍​អ៊ី​ដា​គី​សូ​នៅ​ខ្សែ​រថភ្លើង​គី​ស៊ី​ហ្គា​វ៉ា​ក្នុង​អាណាខេត្ត​វ៉ា​កា​យ៉ាម៉ា ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ឆ្មា​ឈ្មោះ យ៉ុ​នតា​ម៉ា​នឹង​បំពេញការងារ​នៅ​រាល់ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​។​

​    ​ឆ្មា​ឈ្មោះ​តា​ម៉ា​បានក្លាយ​ជា​មេ​ស្ថានីយ៍​រថភ្លើង​គី​ស៊ី​កាលពី​ថ្ងៃទី​៥​មករា ឆ្នាំ​២០០៧​។ រហូតដល់​ថ្ងៃ​វា​ស្លាប់​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៥ មន្ត្រី​ឆ្មា​ចេះ​ពាក់មួក​នេះ​បាន​បម្រើ​ចំណី​អារម្មណ៍​ដល់​អ្នកទេសច​រ​ជាច្រើន ដោយ​ជួយ​ធានា​ឱ្យ​ខ្សែ​រថភ្លើង​គី​ស៊ី​ហ្គា​វ៉ា​ដែល​ខាត​បង់លុយ​ធ្ងន់ធ្ងរ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​ដល់​សព្វថ្ងៃ​៕

ជប៉ុន​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការតែងតាំង​មន្ត្រី​គ្រប់គ្រង​ស្ថានីយ៍​រថភ្លើង​ដែលជា​សត្វ​ឆ្មា​

ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​ជប៉ុន​ប្រារព្ធ​ខួប​តែងតាំង​ឆ្មា​តា​ម៉ា និង​តែងតាំង​ឆ្មា​ថ្មី​ជា​មេ​ស្ថានីយ៍




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Grey-cabbage-aphid

ចៃ​

ថ្ងៃទី 23 មីនា 2017 ម៉ោង 03:32:PM