Ads1111
Rhb02
មាតិកាៈ ប្លែកៗ

ការ​បំបៅ​ដោះ​កូន​ឈានដល់​កម្រិត​ថ្មី ដោយ​ដាំ​ក្បាល​ចុះក្រោម ឱ្យ​កូន​អង្គុយ​បៅ​បញ្ច្រាស

​ដោយ ៖ ថ្ងៃទី 10 មករា 2017 ម៉ោង 09:15:AM

​    ​និន្នាការ "​ប្រ៊ែ​ល​ហ្វី​" (Brelfies) ឬ បំបៅ​ដោះ​ថត​ស៊ែ​ល​ហ្វី បានធ្វើឱ្យ​មានការ​បញ្ចេញ​មតិយោបល់​ខ្វែងគ្នា ប៉ុន្តែ​ម្តាយ​មួយរូប​នេះ​បាន​យក​ការ​បំបៅ​ដោះ​ទៅដល់​កម្រិត​ថ្មី​មួយ​ទាំងស្រុង​ដោយមាន​ទាំង​ការហាត់​យ៉ូ​ហ្គា​មកជា​មួយ​ផងដែរ​។​

​    ​ស្ត្រី​ដែល​គេ​ជឿថា​មកពី​អាមេរិក​និង​ស្គាល់​លើ Instagram ថា ម៉ូត​តា​ជូ​ស (Mottajuice) បាន​បង្ក​ភាពចម្រូងចម្រាស់​ជាមួយ​វីដេអូ​មួយ ដែល​បង្ហាញ​នាង​កំពុង​បំបៅ​ដោះ​កូនស្រី​ឈ្មោះ ជូ​លី អាន (Julie Ann) ខណៈ​កំពុង​ដាំ​ក្បាល​ចុះក្រោម​។

​    ​គេ​ជឿថា​ជូ​លី​អាន​មាន​អាយុ​ប្រហែល​១​ខួប នៅពេល​វីដេអូ​នេះ​ត្រូវបាន​ថត ហើយ​កូនស្រី​នេះ​មើលទៅ​រីករាយ​នឹង​ការ​បៅដោះ​ណាស់ ខណៈដែល​ម្តាយ​របស់​នាង​បន្ត​រក្សា​លំនឹង​ខ្លួន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ហាត់​យ៉ូ​ហ្គា​ក្នុងពេល​ដំណាលគ្នា​។

​    ​វីដេអូ​នេះ​ក៏បាន​ចែកចាយ​បន្ត​លើ​ហ្វេ​ស​ប៊ុ​ក​ផងដែរ កន្លែង​ដែល​ឈ្មោះ​ស៊ីតនី មី​ឆែ​ល (Sydney Michelle) សុំឱ្យ​ម្តាយ​ដទៃទៀត​បញ្ចេញយោបល់​។

​    ​ស៊ីតនី មី​ឆែ​ល សរសេរថា "​តើ​លោកស្រី​ទាំងអស់គ្នា​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​អំពី​វីដេអូ​នេះ​? ខ្ញុំ​មាន​អារម្មណ៍​ថា ស្ត្រី​នេះ​នៅតែ​ខ្វាយខ្វល់​ពី​រាង​របស់​នាង ចង់​ហាត់ប្រាណ ប៉ុន្តែ​មានកូន​កំពុង​ឃ្លាន​បៅ​ម្នាក់​។ សូម​សរសើរ​នាង​ដោយស្មោះ​ហើយ​!"​។​

​    ​ទោះយ៉ាងណា អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សង់ នៀល មិន​ចាប់អារម្មណ៍​សកម្មភាព​នេះ​ទេ ដោយ​និយាយថា "​មាន​ពេល​និង​កន្លែង​សម្រាប់​ហាត់​។ ចុះបើ​ស្រី​ឆ្កួត​នេះ​ដួល​សង្កត់ពីលើ​កូន​? តើ​នាង​ធ្វើ​នេះ​ដើម្បី​តែ​ការចាប់អារម្មណ៍​?"៕

ការ​បំបៅ​ដោះ​កូន​ឈានដល់​កម្រិត​ថ្មី ដោយ​ដាំ​ក្បាល​ចុះក្រោម ឱ្យ​កូន​អង្គុយ​បៅ​បញ្ច្រាស

ការ​បំបៅ​ដោះ​កូន​ឈានដល់​កម្រិត​ថ្មី ដោយ​ដាំ​ក្បាល​ចុះក្រោម ឱ្យ​កូន​អង្គុយ​បៅ​បញ្ច្រាស

ការ​បំបៅ​ដោះ​កូន​ឈានដល់​កម្រិត​ថ្មី ដោយ​ដាំ​ក្បាល​ចុះក្រោម ឱ្យ​កូន​អង្គុយ​បៅ​បញ្ច្រាស




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM