Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ប្លែកៗ

នារី​អូស​តេស​ក្រុមហ៊ុន Vietjet វៀតណាម ជាប់​លេខ​២ មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​លោក​

​ដោយ ៖ឡេង ភា​រុណ ថ្ងៃទី 21 មេសា 2017 ម៉ោង 07:22:AM

​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietjet ដែល​ល្បី​ខាង​នារី​អូ​តេស​ស្លៀក​ឈុត​ប៊ី​គី​នី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កើប​ចំណូល​យ៉ាងច្រើន ពេលនេះ​បានជា​ប់​ជា​ក្រុមហ៊ុន​មាន​នារី​អូស​តេស​ទាក់ទាញ​បំផុត​លំដាប់​ទី​២ ក្នុង​លោក​។ នេះ​បើតាម​គេហទំព័រ​ទេសចរណ៍​កា​ណា​ដា VIVA Lifestyle and Travel​។​


​ចំណាត់ថ្នាក់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នេះ តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Air Serbia, Air France និង Singapore Airlines ដែល​ស្ថិតនៅ​កំពូល​គេ​ទាំង ៥​។​

​គេហទំព័រ VIVA ជឿថា ក្រុមហ៊ុន Vietjet ជាប់​ចំណាត់ថ្នាក់​មាន​នារី​ទាក់ទាញ​បំផុត​ទី ២ គឺ​ដោយសារតែ​ឯកសណ្ឋាន​ប៊ី​គី​នី​ដ៏​ប៉ិនប្រសព្វ ដែល​បាន​ចូលរួមចំណែក​នាំ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​។ កត្តា​នេះដែរ បានធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្នកស្រី Nguyen Thi Phuong Thao បាន​ក្លាយជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ភេទ​ស្រី​ដំបូង​គេ​នៅ​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ ជាមួយ​ទ្រព្យសម្បត្តិ ១,២​ពាន់​លាន​ដុល្លារ​។​

​អ្នកស្រី Thao បាន​បើក​ដំណើរការ Vietjet ក្នុង​ឆ្នាំ ២០១១​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Vietjet ស្រូបយក​អ្នកដំណើរ​បាន​ជិត ១៥​លាន​នាក់ និង​រកចំណូលបាន ១០៥​លាន​ដុល្លារ​អាមេរិក​។​

​ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​មាន​នារី​អូ​តេស​ទាក់ទាញ​បំផុត​លំដាប់​លេខ​១ គឺ Air Emirates ស្ថិតនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​។ Air Emirates បានទទួល​កេរ្តិ៍ឈ្មោះ​ជា​យូរ​មកហើយ​នៅលើ​បណ្ដាញ​សង្គម​តាមរយៈ​ឯកសណ្ឋាន​គ្មាន​ពីរ ងាយ​ចំណាំ និង​រូបរាង​នារី​អូ​តេស​ស្រស់ស្អាត​៕

​ប្រភព​៖Sabay/ tuoitrenews 




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM