West Ham ចាប់អារម្មណ៍​ចង់​នាំយក​ខ្សែបម្រើ ស៊ីន​ជី កា​ហ្គា​វ៉ា នៅ​រដូវក្តៅ​នេះ​

1403
ចែករម្លែក

​លោក ដេវីដ ម៉​យ (David Moyes) មានបំណង​ចង់​ជួបជុំ​ជាមួយ​អតីត​ខ្សែបម្រើ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ស៊ីន​ជី កា​ហ្គា​វ៉ា (Shinji Kagawa) ឡើងវិញ​នៅ​ក្លឹប West Ham ។​
​ ​
​កីឡាករ​ជប៉ុន​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Dortmund មកកាន់​ទឹកដី Old Trafford កាលពី​៦​ឆ្នាំមុន ហើយ​រកបាន​៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​៥៧​លើក​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ក្រោម​ការដឹកនាំ​របស់លោក អា​ឡិ​ក ហ្វឺ​ហ្គូ​ន​សិន (Alex Ferguson) និង​គ្រូបង្វឹក ដេវីដ ម៉​យ​។​
​ ​
​ដោយ​នៅពេលនេះ មាន​វ័យ​២៩​ឆ្នាំ កា​ហ្គា​វ៉ា បាន​វិលត្រឡប់​ទៅកាន់​ក្លឹប Dortmund កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ ហើយ​រកបាន​៣១​លើក​សម្រាប់​ការបង្ហាញ​មុខ​១៣៩​លើក អំឡុង​សម័យកាល​ទី​២​របស់ខ្លួន​។​
​ ​
West Ham នឹង​រុះរើ​ក្រុម​របស់ខ្លួន​ឡើងវិញ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ធ្លាក់​ទៅ​តំបន់​កាត់ចេញ ហើយ​នៅពេលនេះ ពួកគេ​ទំនង​ជាមាន​សុវត្ថិភាព​ឡើងវិញ​។ លោក ម៉​យ រំពឹងថា នឹង​បន្ត ការងារ​របស់លោក​យូរអង្វែង​ជាមួយ​ក្លឹប​នេះ​រហូតដល់​ដំណាច់​រដូវ​កាល​បន្ទាប់ពី​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​
​ ​
​ក្លឹប West Ham និង Spurs ក៏​ចាប់អារម្មណ៍​នឹង​ខ្សែបម្រើ អែន​ដ្រេ ហ្គោ​ម៉េ​ស (Andre Gomes) របស់​ក្លឹប Barcelona ផងដែរ​។ ក្លឹប West Ham ផ្តោត​គោលដៅ​លើ​កីឡាករ សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​២៤​ឆ្នាំ​រូបនេះ​កាលពី​រដូវក្តៅ​ឆ្នាំមុន បន្ទាប់ពី​ខកចិត្ត​នឹង​ការ តាម​ប្រមាញ់​កីឡាករ វី​លលៀម កា​វ៉ាល​ហូ (William Carvalho) របស់​ក្លឹប Sporting៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ស៊ីន​ជី កា​ហ្គា​វ៉ា (Shinji Kagawa)