West Ham ត្រៀម​ចំណាយ​ប្រាក់​ផ្ទេរ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ​

513

​ក្លឹប West Ham បាន​ត្រៀម​ចំណាយ​ប្រាក់ ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) ក្នុងតម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។

​ក្លឹប​អា​សេណ​ល​គ្រោង​នឹង​ទម្លាក់ចោល​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​ខណ​:​ពួកគេ​ត្រៀម​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៥០​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) របស់​ក្លឹប Lyon​។

​ប៉ុន្តែ​ក្លឹប West Ham អន្ទះសា​ចង់បាន​កីឡាករ ហ្ស៊ី​រូ និង​រារាំង​ការយក​ខ្សែប្រយុទ្ធ​រូបនេះ​ធ្វើជា​ផ្នែក មួយ​នៃ​ការដោះដូរ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ឡា កា​ហ្សិត ឬក៏​លក់​ទៅ​ឲ្យ​ក្លឹប​ផ្សេងទៀត នៅ​ក្របខណ្ឌ Ligue 1 ។

​ក្លឹប West Ham មានបំណង​ចំណាយ ២០​លាន​ផោន បូករួម​ការផ្តល់ប្រាក់​ឈ្នួល​១៣០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​ខ្សែប្រយុទ្ធ ហ្ស៊ី​រូ ដែល​នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​ក្លាយជា កិច្ចព្រមព្រៀង​ផ្ទេរ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។

​ហ្ស៊ី​រូ ដែល​ឈានចូល​វ័យ​៣០​ឆ្នាំ​កាលពី​ខែកញ្ញា​ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​កាលពី​ខែមករា និង​មាន​ប្រាក់​ឈ្នួល​១២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដែល រក្សាទុក​កីឡាករ​រូបនេះ​រហូតដល់​ឆ្នាំ ២០២០​។

​ប៉ុន្តែ​ក្លឹប West Ham បាន​ត្រៀមខ្លួន​ផ្តល់ជូន​ប្រសើរ​ជាង​នេះ និង​បន្ថែម​ជូន ១​ឆ្នាំ​ទៀត ដើម្បី​អូសទាញ​កីឡាករ​រូបនេះ​ចាកចេញ​ពី​អា​សេណ​ល​។ ក្លឹប Lyon បាន​សារ​ភាពជា​សាធារណ​:​ថា ពួកគេ​ចាប់អារម្មណ៍​នឹង ហ្ស៊ី​រូ ខណ​:​ពេល​ក្លឹប Marseille ក៏​ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី ២៦​ខែមិថុនា​ឆ្នាំ ២០១៧​បាន​ឲ្យ ដឹងថា ហ្ស៊ី​រូ គឺជា​កីឡាករ​ដ៏​ល្អ​ម្នាក់​របស់​អា​សេណ​ល​ចាប់តាំងពី​ចាក​ចេញពី​ក្លឹប Montpellier មក​ចូលរួម​ក្នុងតម្លៃ ១១​លាន​ផោន កាលពី​ឆ្នាំ ២០១២ ហើយ​នៅ​ជា ជម្រើស​ដំបូង​សម្រាប់​ក្រុម​បារាំង​ដដែល​៕ ​ប្រែ​ស​ម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud)