West Ham បដិសេធ​សំណើ​ពី​ក្លឹប​ចិន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​កូ អា​ណូ​តូ​វី​ច​

309
ចែករម្លែក

ក្លឹប West Ham បាន​ច្រានចោល​សំណើ​តម្លៃ​៣៥​លាន​ផោន​របស់​ក្លឹប​នៅ​ក្របខណ្ឌ Chinese Super League ដើម្បី​ផ្ទេរ​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic) ប៉ុន្តែ​អាច​នឹង​លក់ ប្រសិនបើ​ទទួលបាន​សំណើ​ក្បែរ​៥០​លាន​ផោន​។​
​ ​
​គេ​ជឿថា ក្លឹប​ចិន​នឹងដាក់​សំណើ​ថ្មី​ប្រសើរ​ជាង​នេះ ហើយ ម៉ា​កូ អាចនឹងទទួល​បាន​ប្រាក់​ឈ្នួល ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
ក្លឹប West Ham មិន​ចង់​បាត់បង់ អា​ណូ​តូ​វី​ច នៅ​ខែម​ករានេះ​ទេ ខណៈ​កីឡាករ​រូបនេះ គឺជា​ខ្សែប្រយុទ្ធ​សំខាន់បំផុត​របស់ខ្លួន និង​មាន​សារៈសំខាន់​ក្នុង​ផែនការ​របស់លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ។ ទោះបីជា​យ៉ាងណា ពួកគេ​ក៏​ទទួលស្គាល់ថា សំណើ​សម្រាប់​កីឡាករ​ដែល​នឹង​ឈានចូល​វ័យ​៣០​ឆ្នាំ​ខែមេសា​ខាង​មុននេះ អាច​នឹង​ជា​រឿង​ល្អ​។​
​ ​
​ក្លឹប West Ham បាន​ចំណាយ​ប្រាក់​២២​លាន​ផោន ដើម្បី​នាំយក អា​ណូ​តូ​វី​ច ពី​ក្លឹប Stoke City និង​ទទួលបាន​ការចាប់អារម្មណ៍​ក្រោម​ការដឹកនាំ​របស់លោក ដេវីដ ម៉​យ (David Moyes) និង ប៉េ​ល​ឡេ​ហ្គ្រី​នី (Pellegrini) ។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត Inter Milan និង Everton សុទ្ធតែ​បង្ហាញ​ចំណាប់ អារម្មណ៍​ផ្សេងៗ​គ្នាច្រើន​ខែ​មកហើយ​។​
​ ​
​តាមពិត​ក្លឹប​ឆេ​ល​ស៊ី​ក៏​ចាប់អារម្មណ៍​ចង់បាន អាណា​តូ​វី​ច នៅ​រដូវ​កាល​ទិញដូរ​នេះដែរ ប៉ុន្តែ​គេ​ជឿថា មាន​ភាពស្ទាក់ស្ទើរ​ដោយសារតែ​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic)