West Ham សម្លឹងមើល​ខ្សែបម្រើ ម័​រ​ហ្គែ​ន ស្នាយ​ដឺ​លីន របស់ Everton

172

​ក្លឹប West Ham បាន​ត្រៀមខ្លួន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ហ៊ែ​រី អា​ធើ (Harry Arter) ប៉ុន្តែ​ពួកគេ​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ ម័​រ​ហ្គែ​ន ស្នាយ​ដឺ​លីន (Morgan Schneiderlin) ។​
​ ​
​គេ​ជឿថា គ្រូបង្វឹក​ថ្មី ដេវីដ ម៉​យ (David Moyes) បានចាត់ទុក​ខ្សែបម្រើ ស្នាយ​ដឺ​លីន គឺជា​អាទិភាព​ផ្ទេរ​កំពូល​របស់ខ្លួន​នៅ​រដូវ​ទិញដូរ​ខែមករា​។​
​ ​
​គេ​ជឿថា គ្រូបង្វឹក​រូបនេះ​ទទួលបាន​ថវិកា​ប្រហែល​២០​លាន​ផោន​ដើម្បី​ចាត់ចែង ហើយ អា​ធើ របស់​ក្លឹប Bournemouth មានតម្លៃ​១៥​លាន​ផោន​ប្រសិន បើ​សម្រេច​កិច្ចព្រមព្រៀង​។​

​ក្លឹប West Ham នៅតែមាន​ចំណាប់អារម្មណ៍​លើ វី​លលៀម កា​វ៉ាល​ហូ (William Carvalho) របស់​ក្លឹប Sporting Lisbon ប៉ុន្តែ​គេ​ជឿថា ពួកគេ​បាន​តាមដាន​ពី​លទ្ធភាព​ផ្ទេរ​របស់ ស្នាយ​ដឺ​លីន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម័​រ​ហ្គែ​ន ស្នាយ​ដឺ​លីន (Morgan Schneiderlin)