WHO ប្រកាស “វឌ្ឍនភាព” លើការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

155
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ បានសាទរចំពោះ “វឌ្ឍនភាពដ៏ធំធេង” ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ចាប់តាំងពីវា បានផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីខែធ្នូ។

លោក រីឆាត ប្រេនណាន់ នាយកផ្នែកគ្រាអាសន្នប្រចាំតំបន់របស់អង្គការសុខភាព ពិភពលោកបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងគែរថា “យើងកំពុងធ្វើឱ្យមានវឌ្ឍនភាពយ៉ាងធំធេងក្នុងរយៈពេលដ៏ខ្លី…និន្នាការនេះ កំពុងជំរុញលើកទឹកចិត្តខ្លាំងណាស់ ប៉ុន្តែយើងមិនទាន់ឈានដល់ចំណុចរបត់ នៅឡើយទេ”។

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់ជាង ២.០០០ នាក់កាលពីថ្ងៃពុធ ដោយអ្នកស្លាប់ស្ទើរតែទាំងអស់គឺនៅក្នុងចិនដីគោក ខណៈមានអ្នកឆ្លងមេរោគចំនួន ៧៤.១៨៥ ករណី។

ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសកាលពីសប្តាហ៍មុននូវករណីដំបូងនៃវីរុសកូរ៉ូណានៅប្រទេសទ្វីបអាហ្វ្រិកនេះ ដែលនោះជាជនបរទេស តែមិនបញ្ចេញ ឱ្យដឹងសញ្ជាតិនោះទេ៕ ដោយ៖ កញ្ញាដាលីស/Ha

WHO សាទរវឌ្ឍនភាពក្នុងការទប់ស្កាត់វីរុសកូរ៉ូណា