WHO ៖ ការបំពុល​បរិយាកាស​សម្លាប់​មនុស្ស​ច្រើនជាង​ការជក់បារី​

129
ចែករម្លែក
  • 2
    Shares

​ការសិក្សា​មួយ​បាន​អះអាងថា ការបំពុល​បរិយាកាស​បានសម្លាប់​មនុស្ស​ជិត ៩ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ គឺ​ខ្ពស់ជាង​ពីរដង​ដូចដែល​ប្រមុខ​ផ្នែក​សុខភាព​សកលលោក​បាន​សន្និដ្ឋាន​។​

​ឥឡូវនេះ​ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា​ការដកដង្ហើម​ក្នុង​ខ្យល់ពុល​ដែល​បង្កឡើង​ពី​ផ្សែងហុយ​ពី​យានយន្ត រោងចក្រ​ផលិតកម្ម និង​រោងចក្រ​អគ្គិសនី ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ច្រើនជាង​ការជក់បារី​ទៅទៀត​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពីមុន​បាន​ប៉ាន់ប្រមាណ​ថា ការបំពុល​បរិយាកាស​គឺ​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការស្លាប់​មនុស្ស​ចំនួន ៤,៥ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់​បាន​គណនា​ឡើងវិញ​នូវ​ទិន្នន័យ​ដែល​អាច​រកបាន ដោយ​រកឱ្យឃើញ​នូវ​ចំនួន​ស្លាប់​ពិតប្រាកដ​គឺ ៨,៨ លាន​នាក់ ដែល​ភាគច្រើន​បង្កដោយ​ជំងឺ​បេះដូង​។​

​ផ្ទុយទៅវិញ អង្គការ​សុខភាព​ពិភពលោក ដែលជា​មែកធាង​មួយ​របស់​អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ការជក់បារី​ទទួលខុស​ត្រូវ​ចំពោះ​ការស្លាប់​មនុស្ស​ចំនួន ៧,២ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥​។​

​លោក​សាស្ត្រាចារ្យ ថូ​ម៉ាស មុន​ហ្សែ​ល (Thomas Munzel) មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Mainz ដែលជា​សហ​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ​បាន​និយាយថា “​ការជក់បារី​អាច​ចៀសវាង​បាន ប៉ុន្តែ​ការបំពុល​បរិយាកាស​គឺ​មិនអាច​ចៀសវាង​បានឡើយ​”៕ ដោយ៖ កញ្ញាដាលីស