Wolves និង West Ham សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ស៊ូ​សូ

188
ចែករម្លែក

ក្លឹប Wolves និង West Ham ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ស៊ូ​សូ (Suso) របស់​ក្លឹប AC Milan ។ គេ​ជឿថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៣៦​លាន​ផោន ដែល​លក្ខខណ្ឌ​នេះ​សម្រាប់​ក្លឹប​នៅក្រៅ​ប្រទេស​អ៊ីតាលី​។ អតីត​ខ្សែបម្រើ​ស្លាប​ក្លឹប Liverpool រូបនេះ​អាចបង្កើត​ឱកាស​ត្រឹម​១​លើក​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញមុខ​ប្រាំបី​លើក​នៅ​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ​។​
​ ​
​ស៊ូ​សូ រង​ការរិះគន់​ដោយសារតែ​ទម្រង់​លេង​ដ៏​អន់ អំឡុង​ការប្រកួត​ដំបូង​ជាមួយ​ក្រុម Lecce កាលពី​ថ្ងៃអាទិត្យ​ដែល​លោក ស្តេ​ហ្វា​ណូ ពី​អូ​លី (Stefano Pioli) ដឹកនាំ​។ តាម​សេចក្តីរាយការណ៍​នៅ​អ៊ីតាលី​ឲ្យ​ដឹងថា ស៊ូ​សូ ប្រហែលជា​ចង់​ផ្ទេរចេញ​នៅ​ខែមករា ដើម្បី​មានឱកាស​ពង្រឹង​អាជីព​របស់ខ្លួន​ឡើងវិញ​។ ស៊ូ​សូ ពេញចិត្ត​រដូវ​កាល​ដ៏​រឹងមាំ​កាលពី​ឆ្នាំមុន ដោយ​រកបាន​៨​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​១០​លើក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ស៊ូ​សូ (Suso)