Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

តៃវ៉ាន់​បញ្ជូន​យន្តហោះ​និង​នាវា​ចេញ នៅពេល​នាវា​ផ្ទុក​យន្តហោះ​ចិន​ចូល​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​

​ដោយ ៖សុខា ថ្ងៃទី 11 មករា 2017 ម៉ោង 03:04:PM

​    ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​ចេញ​ជាច្រើន​គ្រឿង​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមករា នៅពេលដែល​កង​នាវាចម្បាំង​មួយក្រុម ដែល​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ចិន​មួយគ្រឿង​បាន​បើក​ចូល​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ភាគ​ខាងជើង​។ នេះ​ជាស​ញ្ញា​ចុងក្រោយ​បំផុត​នៃ​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​កោះ​តៃវ៉ាន់​។​

​    ​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ Liaoning ដែល​ផលិត​នៅ​សម័យ​សូ​វៀត របស់​ចិន​នេះ ដែល​វិលត្រឡប់​ពី​ការធ្វើ​សម​សុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ មិនបាន​បើក​ចូល ដែនសមុទ្រ​របស់​តៃវ៉ាន់​នោះទេ ប៉ុន្តែ​បាន​ចូល​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​(​តៃវ៉ាន់​) នៅ​ភាគ​ពាយ័ព្យ​។​

​    ​ហេតុដូចនេះ​ទើប តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​ចេញ​ជាច្រើន​គ្រឿង​ដើម្បី​តាមឃ្លាំមើល​និង​គ្រប់គ្រង​ការឆ្លងកាត់​នៃ​កង​នាវា​ចិន​ទាំងនេះ ដែល​បាន​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ដែល​បែងចែក​រវាង​កោះ​តៃវ៉ាន់ និង​ចិន​។​

​    ​លោក ចិន ជុង​ជី អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយថា "​យើង​បាន​តាមឃ្លាំមើល​ដំណើរ​ឆ្លងកាត់​នៃ​កង​នាវា​ចិន​ទាំងនេះ​"​។​

​    ​លោក បាន​និយាយថា យន្តហោះ​និង​នាវាចម្បាំង​តៃវ៉ាន់​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ចេញ​ដើម្បី​តាមឃ្លាំមើល​កង​នាវា​ចិន​ទាំងនេះ ដែល​បាន​បើក​នៅ​ជ្រុង​ម្ខាង​ភាគ​ខាងលិច​នៃ​ច្រក​សមុទ្រ​នេះ​៕

តៃវ៉ាន់​បញ្ជូន​យន្តហោះ​និង​នាវា​ចេញ នៅពេល​នាវា​ផ្ទុក​យន្តហោះ​ចិន​ចូល​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​

​នាវា​ផ្ទុក​យន្តហោះ Liaoning របស់​ចិន ដែល​អមដំណើរ​ដោយ​នាវា​តូចៗ​ជាច្រើន ធ្វើ​សមយុទ្ធ​នៅ​តំបន់​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ខែធ្នូ ឆ្នាំ​២០១៦


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ