Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ថា មាន​ឆន្ទៈ​ដាក់​ទំនាក់ទំនង​កូរ៉េខាងត្បូង​ឱ្យ​ស្ថិតនៅលើ​ផ្លូវត្រូវ​វិញ​

​ដោយ ៖សុខា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 04:44:PM

​    ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ប្រាប់​ប្រេសិត​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច នៅ​ថ្ងៃ​សុក្រ​ទី​១៩​ឧសភា​ថា លោក​មាន​ឆន្ទៈ​ដើម្បី​ដាក់​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​សេ​អ៊ូ​ល​ឱ្យ​ស្ថិតនៅលើ​ផ្លូវត្រូវ​ជាធម្មតា​វិញ បន្ទាប់ពី​ទំនាក់ទំនង មាន​ភាព​ល្អក់កករ ដោ​សារ​តែ​ការដាក់​ដំឡើង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដោយ​អាមេរិក​នៅ​កូរ៉េខាងត្បូង ។​

​    ​លោក ស៊ី ជីន​ពីង បាន​និយាយប្រាប់ លោក លី ហេ​ចាន់ (Lee Hae-chan) បេសកជន​កូរ៉េខាងត្បូង ដែល​តំណាងឱ្យ​ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក បានបង្ហាញ​សារសំខាន់​
​ដែល​លោក មូ​ន បាន​ភ្ជាប់​ទៅនឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​។​

​    ​លោក ស៊ី ជីន​ពីង បាន​និយាយ​នៅ​ចំពោះមុខ​ក្រុម​អ្នក​សែត​នៅ​ពីមុខ​មហា​វិមាន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​ថា "​ចិន​ក៏បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផងដែរ​"​។​

​    ​លោក ស៊ី ជីន​ពីង បាន​និយាយថា "​យើង​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​ការពារ​លទ្ធផល​ដែល​ទទួលបាន​ដោយសារ​ការ​ខំប្រឹងប្រែង​ដ៏​ខ្លាំ​ក្នុងការ​ដោះស្រាយ​ជម្លោះ និង​ដើម្បី​ដាក់​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងត្បូង​ឱ្យ​ស្ថិតនៅលើ​ផ្លូវត្រូវ​ជាធម្មតា​វិញ ហើយ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​២ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការយោគយល់​គ្នា​ទៅវិញទៅមក​និង​ការគោរព​គ្នា​ទៅវិញទៅមក​"​។​

​    ​លោក លី បានប្រគល់​លិខិត​មួយ​ពី លោក មូ​ន ចែ​អ៊ី​ន ទៅ លោក​ស៊ី ជីន​ពីង ក្នុងអំឡុង​ជំនួប​ពិភាក្សា​នេះ​។​

​    ​ចិន​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ដំឡើង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​THAAD​របស់​អាមេរិក​នេះ​នៅ​កូរ៉េខាងត្បូង  ដោយ​និយាយថា វា​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន ហើយនឹង​មិនអាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​នោះទេ​។​

​    ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ថា ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នេះ គឺ​ដើម្បី​ការពារ​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​៕

ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ថា មាន​ឆន្ទៈ​ដាក់​ទំនាក់ទំនង​កូរ៉េខាងត្បូង​ឱ្យ​ស្ថិតនៅលើ​ផ្លូវត្រូវ​វិញ​

​លោក លី ហេ​ចាន់ (​រូប​ឆ្វេង​) ជួប​ជាមួយ លោក ស៊ី ជីន​ពីង នៅ​មហា​វិមាន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​សុក្រ​ទី​១៩​ឧសភា


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ