Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ ស្វាគមន៍​ការរំពឹងទុក​នៃ​ករណី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ប្រឆាំង​រូបលោក​

​ដោយ ៖សុខា ថ្ងៃទី 20 មីនា 2017 ម៉ោង 03:14:PM

​    ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ  ឌូ​តឺ​តេ កាលពី​ថ្ងៃអាទិត្យ​ទី ១៩ មីនា​បាន​ស្វាគមន៍​ការរំពឹងទុក​អំពី​ករណី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ប្រឆាំង​រូបលោក ដែល​ដាក់​លោក​នៅក្នុង​កា​រវិ​ច្ឆ័​យ​ទោស​អំពី​សង្គ្រាម​គ្រឿងញៀន​ដ៏​បង្ហូរឈាម​របស់លោក ដោយ​និយាយថា លោក​នឹងមិន​ត្រូវបាន​បំភិតបំភ័យ និង​ថា "​យុទ្ធនាការ​របស់លោក​នឹងមិន​បរាជ័យ ហើយ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​" ។​

​    ​ឃាតករ​ដែល​សារភាព​ដោយ​ខ្លួនឯង​ម្នាក់ ដែល​បានផ្តល់​សក្ខីកម្ម​ថា​ខ្លួន​ជា​សមាជិក​ក្នុង​ក្រុម​អ្នក​ចាំ​សម្លាប់​មនុស្ស​ក្រោម​ការដឹកនាំ​របស់ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ នោះ  ត្រូវបាន​រំពឹងថា​នឹងដាក់​ពាក្យបណ្ដឹង​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ខែ​នេះ ឬ​នៅក្នុង​ខែមេសា ដោយបាន​ចោទប្រកាន់​ប្រធានាធិបតី​រូបនេះ​ពីបទ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ នេះ​បើ​យោងតាម​មេធាវី​របស់លោក​។​

​    ​ប៉ុន្តែ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយថា លោក​កំពុង​ស្ថិតនៅលើ​ផ្លូវត្រូវ​អំពី​សិទ្ធិមនុស្ស​និង​ថា​មិនដែល​ណែនាំ​ឱ្យ​កងកម្លាំង​សន្តិសុខ​សម្លាប់​ជនសង្ស័យ​
​ដែល​មិន​តដៃ​នឹង​ការចាប់ខ្លួន​នោះទេ​។​

​    ​មនុស្ស​ជាង​៨.០០០​នាក់​បាន​ស្លាប់​ចាប់តាំងពី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំមុន​​និង​បានចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់លោក ដោយ​១​ភាគ​៣​នៃ​អ្នក​ទាំងនេះ​បាន​ស្លាប់​ក្នុងការ​វាយឆ្មក់​និង​ប្រតិ​ប​ត្ដិ​ការ​ដោយ​ប៉ូលិស ដែល​បាន​និយាយថា​ពួកគេ​បានសម្លាប់ មនុស្ស​ទាំងនោះ​ក្នុង​ហេតុផល​ការការពារ​ខ្លួន​។​

​    ​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​និយាយថា មនុស្ស​ច្រើន​នាក់​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​​គឺជា​អ្នកប្រើប្រាស់​ថ្នាំញៀន ដោយ​មានការ​សមគំនិត​របស់​ប៉ូលិស​។

​    ​ក្រុម​អាជ្ញាធរ​បាន​បដិសេធ​និង​បាន​ស្តីបន្ទោស​លើ​ក្រុម​អ្នក​សម្លាប់​សងសឹក​និង​ក្រុម​អ្នក​ជួយ​ដូរ​គ្រឿងញៀន​។ លោក រ៉ូ​ឌ្រី​ហ្គោ  ឌូ​ធឺ​តេ និយាយថា​លោក​នឹង​មិនដែល​គាំទ្រ​ចំពោះ​ការសម្លាប់​មនុស្ស ដែលជា​ឧក្រិដ្ឋជន​ដែល​ត្រូវ​ចាប់ខ្លួនបាន​ហើយ​នោះទេ ឬ អ្វីដែល​ហៅថា "​ការសម្លាប់​ក្រៅច្បាប់​" នោះទេ ។  យើង​គោរព​ច្បាប់​ហើយ​យើង​ធ្វើ​រឿង​ត្រឹមត្រូវ​"៕

ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ ស្វាគមន៍​ការរំពឹងទុក​នៃ​ករណី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ប្រឆាំង​រូបលោក​

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ