Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​យប់មិញ​អាចធ្វើឱ្យ​អ្នកបោះឆ្នោត​ងាក​ទៅ​បោះ​ឱ្យ​លោកស្រី​ឡឺ​ប៉ែន​ភ្លូកទឹកភ្លូកដី​នៅ​ថ្ងៃអាទិត្យ​នេះ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មេសា 2017 ម៉ោង 03:44:PM

​    ​ការវាយប្រហារ​ភេរវកម្ម​នៅ​ផ្លូវ Champs-Elysees អាច​ជំរុញ​ឱកាស​របស់​បេ​ក្ខ​នារី​ប្រធានាធិបតី​ឆ្វេងនិយម លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន ក្នុងការ​ឈ្នះឆ្នោត នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ មុនពេល​ពលរដ្ឋ​បារាំង​ចេញទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​។

​    ​លោកស្រី​ឡឺ​ប៉ែន​បាន​យក​បញ្ហា​អន្តោប្រវេសន៍ និង សន្តិសុខ ជា​ផ្នែក​ដ៏​សំខាន់​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់​។

​    ​លោកស្រី​បាន​សន្យាថា​នឹង​ពង្រឹង​ការគ្រប់គ្រង​ព្រំដែន​បារាំង និង សាងសង់​ពន្ធនាគារ​ប​ន្ថែ​ម​ទៀត ហើយ​អះអាងថា អាជ្ញាធរ​មិនបាន​ធ្វើ​គ្រប់គ្រាន់​នៅឡើយ​ទេ​ដើម្បី​ការពារ​ពលរដ្ឋ​ពី​ការវាយប្រហារ​ភេរវកម្ម​។

​     យោងតាម​ការស្ទង់មតិ​របស់ IFOP ប៉ូលិស​ជាង​ពាក់កណ្តាល​បាន​និយាយ​រួចហើយ​ថា ពួកគេ​នឹង​បោះឆ្នោតឱ្យ​លោកស្រី​ឡឺ​ប៉ែន ដោយសារតែ​គោលជំហរ​ប្រឆាំង​ភេរវកម្ម​ដ៏​មោះមុត​របស់លោក​ស្រី​។

​    ​ក្នុងការ​វាយប្រហារ​ភេរវកម្ម​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មេសា ប៉ូលិស​ម្នាក់​ត្រូវបាន​សម្លាប់ និង ពីរ​នាក់​ទៀត​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ស្រោច​នៅក្បែរ​ផ្លូវ Champs-Elysees​។​

​    ​ការបាញ់ប្រហារ ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ពួក​អាយ​ស៊ី​ស បានកើត​ឡើង តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ការបោះឆ្នោត​បារាំង ហើយ​ក្រុម​អ្នកជំនាញ​ជឿថា វា​អាច​ជំរុញ​ឱកាស​របស់លោក​ស្រី​ឡឺ​ប៉ែន​ក្នុងការ​ជាប់ឆ្នោត​។​

​    ​លោក ហ្វ្រេ​ដ្រិ​ក អេ​រិ​ក​សុន នាយក​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​សេដ្ឋកិច្ច​នយោបាយ​អន្តរជាតិ បាន​ប្រាប់​ទូរទស្សន៍ CNBC ថា ការវាយប្រហារ​នេះ​អាច​នាំឱ្យ​លោកស្រី​ឡឺ​ប៉ែន​ធ្វើ​បានល្អ​អស្ចារ្យ​ក្នុងការ​បោះឆ្នោត​៕

ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​យប់មិញ​អាចធ្វើឱ្យ​អ្នកបោះឆ្នោត​ងាក​ទៅ​បោះ​ឱ្យ​លោកស្រី​ឡឺ​ប៉ែន​ភ្លូកទឹកភ្លូកដី​នៅ​ថ្ងៃអាទិត្យ​នេះ​

លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន មេបក្ស​រណសិរ្ស​ជាតិ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM