Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

កូរ៉េខាងត្បូង​ប្រុង​ជើងការ​ខ្ពស់ ខណៈដែល​កូរ៉េខាងជើង​ត្រៀមខ្លួន​អបអរ​ខួប​យោធា​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មេសា 2017 ម៉ោង 05:31:PM

​    ​កូរ៉េខាងត្បូង​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ២១ មេសា​នេះ​ថា ខ្លួន​កំពុង​ប្រុង​ជើងការ​ខ្ពស់​នៅមុន​ខួប​ដ៏​សំខាន់​មួយទៀត​ក្នុង​កូរ៉េខាងជើង ជាមួយ​ការផ្តោត​ខ្លាំង​ទៅលើ​សម្ភារៈ​យោធា​ដ៏​ច្រើន​លើសលប់​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ចំពេល​មានការ​បារម្ភ​អំពី​ការសាកល្បង​នុយក្លេអ៊ែរ​មួយទៀត​ដោយ​កូរ៉េខាងជើង ។

​    ​ក្រុមមន្ត្រី​អាមេរិក​និយាយថា មាន​សកម្មភាព​ខុសប្លែក​ពី​ធម្មតា​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ចិន ដែល​នេះ​ជា​សញ្ញា​បង្ហាញ​អំពី​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​កូរ៉េខាងជើង ទោះយ៉ាងណា មន្ត្រី​ទាំងនោះ​បាន​និយាយ​សម្រាល​អំពី​សកម្មភាព​របស់​ចិន និង ទុក​ឱ្យគេ​ឆ្ងល់​ខ្លាំង​អំពី​មូលហេតុ ដែល​ចិន​ប្រុង​ជើងការ​ខ្ពស់​បែបនេះ ដោយ​មិន​ប្រាប់​ហេតុផល​ពិត​ឡើយ​។​

​    ​ក្នុងប្រទេស​រុស្ស៊ី អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ព័ត៌មាន ដែលថា រុស្ស៊ី​កំពុង​ចល័ត​សម្ភារៈ​យោធា និង កងទ័ព​ទៅកាន់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​។

​    ​មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង បាន​និយាយ​រាប់​សប្តាហ៍​មកហើយ​ថា កូរ៉េខាងជើង​ឆាប់ៗ​នេះ​អាច​នឹង​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​មួយទៀត ដោយ​រំលោភ​ទៅនឹង​សេចក្តីសម្រេច​នៃ​ការដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប ។ នេះ​ជា​អ្វីដែល​ចិន​និង​អាមេរិក​បាន​ព្រមាន​កូរ៉េខាងជើង កុំឱ្យ​ប្រព្រឹត្ត​ឱ្យសោះ​។

​    ​កូរ៉េខាងជើង​នឹង​ប្រារព្ធ​ខួប​ទី ៨៥ នៃ​ការបង្កើត​កងទ័ព​ប្រជាជន​កូរ៉េ​នៅ​ថ្ងៃ​អង្គារ​ទី ២៥ មេសា ដែលជា​ខួប​ដ៏​សំខាន់​មួយ​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សមយុទ្ធ​យោធា​រដូវរងា​ដ៏​ធំ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក លី ឌុ​ក ហែង​។

​    ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា ប្រេសិត​កំពូលៗ​មកពី​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន  នឹង​ជួបជុំគ្នា​នៅ​ថ្ងៃ​អង្គារ​ខាងមុខ "​ដើម្បី​គ្រប់គ្រង​ឱ្យបាន​នូវ​ការ​បង្ករឿង​ខ្លាំង​ឡើង​ពី​កូរ៉េខាងជើង ដាក់​សម្ពាធ​ឱ្យ​ធ្ងន់​បំផុត​លើ​កូរ៉េខាងជើង និង ធានា​ឱ្យបាន​នូវ​តួនាទី​ស្ថាបនា​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​"៕

កូរ៉េខាងត្បូង​ប្រុង​ជើងការ​ខ្ពស់ ខណៈដែល​កូរ៉េខាងជើង​ត្រៀមខ្លួន​អបអរ​ខួប​យោធា​

យោធា​កូរ៉េខាងជើង​អំឡុង​ការ​ដង្ហែ​ក្បួន​នៅ​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM