Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ចិន​បដិសេធ​របាយការណ៍​អំពី​ការត្រៀម​យន្តហោះ​ទម្លាក់​គ្រាប់​និង​ការបញ្ជូន​ទ័ព​ទៅកាន់​ព្រំដែន​កូរ៉េ​

​ដោយ ៖វាសនា ថ្ងៃទី 21 មេសា 2017 ម៉ោង 09:58:PM

​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បដិសេធ​របាយការណ៍​ដែលថា​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​បាន​ស្ថិតក្នុង​ស្ថានភាព​​ប្រុង​ជើងការ​ចំពេល​ភាព​តានតឹង​នៅ​កូរ៉េខាងជើង​កាន់តែ​កើន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ក្រសួង​បាន​និយាយថា​កងកម្លាំង​ចិន​នៅតាម​ព្រំដែន​កូរ៉េខាងជើង​ស្ថិតក្នុង​ស្ថានភាព​ត្រៀមប្រយុទ្ធ​​និង​ហ្វឹកហាត់​ធម្មតា​។​

​ពួក​មន្ត្រី​យោធា​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ថា ពួកគេ​ដឹង​អំពី​សកម្មភាព​លើស​កំរិត​ធម្មតា​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​​ចិន​។​

​ក្រសួងការពារជាតិ​ចិន​កាលពី​ថ្ងៃ​ពុធ​ក៏បាន​និយាយថា របាយការណ៍​ដែលថា​ចិន​បាន​បញ្ជូនទាហាន​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅកាន់​ព្រំដែន​​កូរ៉េខាងជើង​ជា​ការមិនពិត​។​

​ការបដិសេធ​របស់​ក្រសួងការពារជាតិ​ចិន​ជាការ​ឆ្លើយតប​នឹង​បណ្តាញសារព័ត៌មាន​បរ​ទេស​ដែលថា ចិន​កាលពីពេល​ថ្មីៗ​បាន​បង្កើន​វត្ត​​មាន​យោធា​របស់ខ្លួន​តាម​បណ្តោយ​ព្រំដែន​ចិន​-​កូរ៉េខាងជើង​ដោយបាន​បញ្ជូន​ទ័ព​១៥០.០០០​នាក់​ទៅ​ទីនោះ​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ