ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

កូរ៉េខាងត្បូង​និង​ជប៉ុន​បញ្ជូន​យន្តហោះ​ចេញ​ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​ចម្បាំង​ចិន​

​ដោយ ៖សុខា ថ្ងៃទី 11 មករា 2017 ម៉ោង 12:03:PM

​    ​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញ​ជាច្រើន​គ្រឿង​របស់​ពួកគេ​
​ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បន្ទាប់ពី​បាន​ប្រទះឃើញ​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​នេះ​ហោះ​ពីលើ​ដែនសមុទ្រ ដែល​បែងចែក​ប្រទេសជិតខាង​គ្នា​ទាំង​២​នេះ​។​

​    ​កាសែត South China Morning Post ដែល​បាន​ដកស្រង់​សម្តី​ពី​ក្រសួងការពារជាតិ​ជប៉ុន​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​នេះ មិនបាន​រំលោភ​ដែនអាកាស​ជប៉ុន​នោះទេ ប៉ុន្តែ​បាន​ហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​កូរ៉េខាងត្បូង​។​

​    ​កាលពី​ថ្ងៃ​ចន្ទ ទី​៩​មករា បណ្តាញសារព័ត៌មាន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​រិះគន់​ជប៉ុន​ចំពោះ​ការទាក់ទាញ​ចំណាប់អារម្មណ៍​សារ​ធា​រណៈ​ចំពោះ​ប្រតិបត្តិការ​នេះ​។​

​    ​កាសែត Global Times ដែល​បាន​ដកស្រង់​សម្តី លោក ហ្វ៊ូ ឈាន​សៅ អ្នកជំនាញ​ផែ្ន​ក​ការពារ​ដែនអាកាស ដែល​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង បា​និយាយថា "​វា​ជាការ​ហោះហើរ​ហ្វឹកហាត់​ជាធម្មតា ប៉ុន្តែ​ជប៉ុន​មានការ​ភ័យ​ស្លន់ស្លោ​និង​មានប្រតិកម្ម​ជ្រុល​ហួស ដែល​បង្ហាញថា​ជប៉ុន អាច​ចង់​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​លើ​ព្រឹ​ត្ត​ការណ៍​នេះ និង​ធ្វើជា​អ្នកបង្ក​បញ្ហា​"​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន​Yonhap​របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​​យន្តហោះ​ចិន​ជាច្រើន​គ្រឿង​នេះ បាន​ហោះ​ជាច្រើនលើក​ចូល​តំបន់​ការពារ​ដែនអាកាស​កូរ៉េខាងត្បូង នៅ​ជិត​កោះ​មួយ នៅឯ​នាយ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​កោះ​ជេ​ជូ​កាលពី​ថ្ងៃ​ចន្ទ​៕

កូរ៉េខាងត្បូង​និង​ជប៉ុន​បញ្ជូន​យន្តហោះ​ចេញ​ដើម្បី​ហោះ​ប្រដេញ​យន្តហោះ​ចម្បាំង​ចិន​

យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​នេះ មិនបាន​រំលោភ​ដែនអាកាស​ជប៉ុន​នោះទេ ប៉ុន្តែ​បាន​ហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​កូរ៉េខាងត្បូង


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM