Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ដូ​ណា​ល់ ត្រាំ អញ្ជើញ​នាយករដ្ឋមន្ត្រី​វៀតណាម​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក

​ដោយ ៖សុខា ថ្ងៃទី 21 មេសា 2017 ម៉ោង 05:06:PM

​    ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​វៀតណាម ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​រដ្ឋាភិបាល​វៀត​ណា​ម​ដែល​បាន​និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​២១​ខែមេសា​។​

​    ​វៀតណាម ដែល​បាន​មាន​ទំនាក់ទំនង​ក្នុង​កម្រិត​ថ្មី​មួយ​ជាមួយ​សហរដ្ឋអាមេរិក​នៅក្រោម​ការដឹកនាំ​រដ្ឋា​ភិ​បាល​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​អាមេរិក​នោះ ដែលចង់ឱ្យ​សហរដ្ឋអាមេរិករ​ក្សាវ​ត្ត​មាន​សន្តិសុខ​របស់​ខ្លួន​នៅ​អាស៊ី​ដើម្បី​ប្រឈម​នឹង​ការ​វាតទី​ទឹកដី​ដោយ​ចិន​ដែលជា​ប្រទេសជិតខាង​ដ៏​ធំ​នេះ​។​

​    ​រដ្ឋាភិបាល​ទាំង​២​បានបង្ហាញ​បំណង​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​បន្ថែមទៀត និង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​
​ចាប់តាំងពី​ការទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែវិច្ឆិកា​។​

​    ​រដ្ឋាភិបាល​វៀតណាម​បាន​និយាយថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក អេ​ច អា ម៉ាក ម៉ា​ស្ទើ  បានប្រគល់​លិខិតអញ្ជើញ ពី លោក​ដូ​ណា​ល់ ត្រាំ ទៅ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ផាំ បិ​ញ មិញ ដែល​ឥឡូវនេះ ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ។​

​    ​កាលពី​ខែ​មុន នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន ភូ​ក ក៏បាន​និយាយ​ផងដែរ​ថា លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​នេះ​។​

​    ​លោក ដូ​ណា​ល់ ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហការ​សេដ្ឋ​កិ​ច្ឋ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វៀតណាម​នៅ​ខែវិច្ឆិកា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​៕

ដូ​ណា​ល់ ត្រាំ អញ្ជើញ​នាយករដ្ឋមន្ត្រី​វៀតណាម​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក

​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន ភូ​ក ត្រូវបាន​អញ្ជើញ​ដោយ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ឱ្យធ្វើ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM