Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

មេដឹកនាំ​អាវ​ក្រហម​ថៃ អា​រី​ស្មាន់ ពុង​រួ​ង​រ៉ុង ជាប់គុក​មួយឆ្នាំ​បន្ថែមទៀត​ពីបទ​បរិហារកេរ្តិ៍ លោក អាប់​ភី​ស៊ីត​

​ដោយ ៖សុខា ថ្ងៃទី 21 មេសា 2017 ម៉ោង 04:22:PM

​    ​តុលាការ​ជាន់ខ្ពស់​ថៃ​បាន​រក្សា​ទុកជាបានការ​ចំពោះ​ការសម្រេច​ក្តី​ចោទប្រកាន់​២​ករណី​របស់​តុលាការ​ជាន់​ទាប​ ​ដែល​កាត់ទោស សហ​មេដឹកនាំ​អាវ​ក្រហម លោក អា​រី​ស្មាន់ ពុង​រួ​ង​រ៉ុង (Arisman Pongruangrong) ឱ្យ​ជាប់គុក​មួយឆ្នាំ​ពីបទ​និយាយ​បរិហារកេរ្តិ៍ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ លោក អាប់​ភី​ស៊ីត វី​ចា​ជីវ៉ា​។

​    ​លោក អា​រី​ស្មាន់ ត្រូវបាន​ចោទប្រកាន់​ដោយ លោក អាប់​ភី​ស៊ីត ពីបទ​និយាយ​បរិហារ​ចំនួន​២​លើក​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ពីថ្ងៃ​ទី​១១-១៧​ខែតុលា​ឆ្នាំ​២០០៩​។ តុលាការ បានសម្រេច​ថា លោក អា​រី​ស្មាន់ បាន​ចោទប្រកាន់​ខុស​ចំពោះ លោក អាប់​ភី​ស៊ីត ពីបទ​ថា​បាន​ពន្យារពេល​ញត្តិ​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​ស្នើឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​ពីបទ​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់​ក្រុមអ្នកតវ៉ា ព្រមទាំង​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​។​

​    ​លោក អា​រី​ស្មាន់ បាន​ថ្លែង​សុន្ទរកថា​នេះ​នៅ​វិមាន​ប្រជាធិបតេយ្យ​និង​នៅ​ពីមុខ​អគា​រដ្ឋសភា ហើយ​សុន្ទរកថា​របស់លោក ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ទូរទស្សន៍​ប្រជាជន ផ្សាយ​តាម​ផ្កាយរណប​។​

​    ​លោក អាប់​ភី​ស៊ីត បាន​និយាយ​ចោទប្រកាន់ថា ការធ្វើ​អត្ថាធិប្បាយ​របស់លោក អា​រី​ស្មាន់ បានធ្វើឱ្យ​ខូច​កិត្តិយស​របស់លោក និង បានធ្វើឱ្យ​សាធារណជន​ស្អប់​លោក​និង​ប្រឆាំង​លោក​៕

មេដឹកនាំ​អាវ​ក្រហម​ថៃ អា​រី​ស្មាន់ ពុង​រួ​ង​រ៉ុង ជាប់គុក​មួយឆ្នាំ​បន្ថែមទៀត​ពីបទ​បរិហារកេរ្តិ៍ លោក អាប់​ភី​ស៊ីត​

​សហ​មេដឹកនាំ​អាវ​ក្រហម លោក អា​រី​ស្មាន់ ពុង​រួ​ង​រ៉ុង


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM