Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ យូនណាន

អ្នកសិក្សា​ស្រាវជ្រាវ​ចិន​រកឃើញ​ក្រុម​ហ្សែ​ន​របស់​ដើម​តែ​

​ដោយ ៖ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:04:AM

​នៅ​ឆ្នាំ​២០១០ ក្រុម​អ្នកសិក្សា ស្រាវជ្រាវ ដែល​ដឹកនាំ​ដោយ​លោក កាវ លី​ជឺ អ្នកជំនាញការ​នៃ​វិទ្យាស្ថាន សិក្សា​ស្រាវជ្រាវ​រុក្ខជាតិ​ក្រុង​គុន​មីង នៃ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន បាន​ដំណើរការ​អនុវត្ត គម្រោង​សិក្សា​ស្រាវ ជ្រាវ​អំពី​ក្រុម​ហ្សែ​ន​របស់​ដើម​តែ ។ នេះ​ជា​គម្រោង​សិក្សា​ស្រាវជ្រាវ​អំពី​ក្រុម ហ្សែ​ន​ដើម​តែ​ទី ១ លើ​ពិភពលោក ។ សាកលវិទ្យាល័យ​កសិក​ម្ម​ហួ​ណាន​សាកលវិទ្យាល័យ​កសិកម្ម ខេត្ត​យូ​ន​-​ណាន និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​មួយ ចំនួន​ទៀត​បាន​ចូលរួម​ក្នុង​គម្រោង​ស្រាវ ជ្រាវ​នេះ ។ តាមរយៈ​ការសិក្សា​ស្រាវ ជ្រាវ​រយៈពេល​៥​ឆ្នាំ ក្រុម​អ្នកសិក្សា ស្រាវជ្រាវ​បានទទួល​ជោគជ័យ​ក្នុងការ វិភាគ​ចំពោះ​ក្រុម​ហ្សែ​ន​របស់​ដើម​តែ ពូជ​“​លេខ ១០ យូ​ន​ណាន​” ដោយបាន​ទទួលលទ្ធផល​ជាក់ស្តែង មុនគេ​បង្អស់ ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​ក្រុម​ហ្សែ​ន ដើម​តែ​លើ​ពិភពលោក ។​
        
​តាម​លទ្ធផល នៃ​ការសិក្សា​ស្រាវ ជ្រាវ​ចុងក្រោយ​បានឱ្យដឹងថា ក្រុម ហ្សែ​ន​របស់​ដើម​តែ​ពូជ “​លេខ ១០ យូ​ន​ណាន​”​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ ណាស់ ដោយមាន base pair ចំនួន ៣.០២០ លាន​គូ និង​ធាតុ​ហ្សែ​ន​ចំនួន ៣,៧​ម៉ឺន​ប្រភេទ ។ ប៉ុន្តែ​ការរៀប លំដាប់​នៃ​ក្រុម​ហ្សែ​ន​ដើម​តែ​ប្រភេទ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​កម្រិត​ខ្ពស់ រហូតដល់​៨០,៩​ភាគរយ បើ​ប្រៀប ធៀប​នឹង​ក្រុម​ហ្សែ​ន​ទាំងអស់ ៕​ ដោយ៖ លីន​ សៀវឈុន


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ