Ads1111
Rhb02
មាតិកាៈ យូនណាន

ប្រទេស​ចិន​ជា​យុថ្កា​សម្រាប់​ការរក្សា​ស្ថិរភាព​ពិភពលោក​

​ដោយ ៖ ថ្ងៃទី 18 មីនា 2017 ម៉ោង 07:46:AM

​ដោយៈ សាស្ត្រាចារ្យ យាន់ ជូ​ង​ហ្សឺ​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ បញ្ហា​អន្តរជាតិ​ប្រទេស​ចិន​
    
​បន្ទាប់ពី​សមាជ​គណបក្ស​កុម្មុយនីស្ត ចិន​លើក​ទី​១៨​រៀងមក​ប្រទេស​ចិន​បាន​ពុះពារ​ឧបសគ្គ គ្រប់​ប្រភេទ និង​ទទួលបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា ប្រទេស​នានា ។ ក្នុងនាម​ជា​ប្រទេស ដ៏​ធំ​មួយ​ប្រទេស​ចិន​បាន​បើក​ទំព័រ​ថ្មី​សម្រាប់​ការអភិវឌ្ឍ ទំនាក់ទំនង​ការទូត ដែលមាន​លក្ខណៈពិសេស​របស់​ប្រទេស ចិន ។ លោក វ៉ាង អ៊ី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​មានប្រសាសន៍ថា​បច្ចុប្បន្ន ប្រទេស​ចិន​បានក្លាយ​ទៅជា​យុថ្កា​សម្រាប់ ការរក្សា​ស្ថិរភាព​នៃ​ស្ថានការណ៍​អន្តរជាតិ ជា​ក្បាលម៉ាស៊ីន​សម្រាប់​ការជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក ជា កម្លាំង​វិជ្ជមាន​សម្រាប់​ការ​គាំពារ​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ ព្រមទាំង​ជា កម្លាំងចលករ​ថ្មី​សម្រាប់​ការគ្រប់គ្រង​ពិភពលោក​ទាំង​ជ​មូល ។​
    
​នៅ​ឆ្នាំ​២០១៦ ប្រទេស​ចិន​បាន សម្រេច​នូវ​កំណើនសេដ្ឋកិច្ច​៦,៧ ភាគ រយ​ដែល​ជាប់​ចំណាត់ថ្នាក់ លេខ​១ ក្នុង ចំណោម​សេដ្ឋកិច្ច​សំខាន់ៗ​លើ​ពិភព លោក​។​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន បានរួម​វិភាគទាន​ជាង​៣០​ភាគរយ​ក្នុងការ អភិវឌ្ឍ​សេដ្ឋកិច្ច​លើ​ពិភពលោក​ទាំងមូល​។​
    
​ប្រទេស​ចិន​ជា​កម្លាំង​សំខាន់​សម្រាប់ ការ​គាំពារ​សន្តិភាព ។ ក្នុងចំណោម ប្រទេស​ចំនួន​៥ ដែលជា​សមាជិក អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ ប្រទេស​ចិន​បាន ចាត់ចែង​កងកម្លាំងរ​ក្សា​សន្តិភាព​ច្រើន ជាងគេ ។ កងទ័ព​របស់​ប្រទេស​ចិន​បាន​ចូលរួម​យ៉ាង សកម្ម​ក្នុង​កិច្ចការ រក្សា​សន្តិភាព ការ​ប្រឆាំងនឹង​ភេរវកម្ម ការជួយ​សង្គ្រោះ​មនុស្សធម៌ និង​ការ ដោះស្រាយ​បញ្ហា​ចោទប្រកាន់​ជាដើម ដែល​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​គាំពារ​សន្តិភាព ទាំង​ក្នុង​តំបន់ និង​លើ ពិភពលោក​ទាំងមូល ។​
    
​ប្រទេស​ចិន​កំពុង​ខិតខំ​ផ្គត់ផ្គង់ ផលិតផល​សាធារណៈ​អន្តរជាតិ​កាន់តែច្រើន​ក្នុង​ដំណើរ​នៃ​កិច្ច ការគ្រប់គ្រង ពិភពលោក​ទាំងមូល ។ នៅ​ខែឧសភា ឆ្នាំនេះ វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” នឹងត្រូវ​រៀបចំ​នៅ​ក្រុង ប៉េកាំង ។ សព្វថ្ងៃ​ប្រឈម​នឹង​ស្ថានការណ៍​នៃ​ការកើត​ជាថ្មី​ឡើងវិញ​នូវ បញ្ហា​ការពារ​និយម និង​ឯកតោភាគី និយម​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ​និង ផ្លូវ​មួយ​” កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែច្រើន ឡើងៗ ។ យុទ្ធសាស្ត្រ​នេះ​នឹង​អាចជួយ​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក​ឱ្យ​កាន់​តែមាន តុល្យភាព​លក្ខណៈ​មាន​អធ្យាស្រ័យ និង ភាពអនុគ្រោះ​ទូទៅ ហើយនឹង​អាច​ក្លាយជា​មធ្យោបាយ ដ៏​សំខាន់​សម្រាប់​ការ បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ​។ គោលនយោបាយ​អំពី ទំនាក់ទំនង​ការ ទូត​របស់​ប្រទេស​ចិន​ពោរពេញ​ទៅ ដោយ​ស្មារតី​ច្នៃប្រឌិត​ដូចជា​មិន​ចង​បក្ស សម្ព័ន្ធ​សេពគប់​មិត្ត​ឱ្យបាន​កាន់តែច្រើន បង្កើត​ទំនាក់ទំនង​អន្តរជាតិ​ប្រភេទ​ថ្មី ដែល​ចាត់ទុក កិច្ចសហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ ជា​ចំណុច​ស្នូល និង​រួមគ្នា​បង្កើត​សហគមន៍​រួម​វាសនា​មនុស្ជាតិ​ជាដើម ៕ (​ដកស្រង់​ចេញពី​កាសែត​ប្រជាជន​ដេលី បោះពុម្ពផ្សាយ​នៅ​ឯនាយសមុទ្រ​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ