Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ យូនណាន

អេកូ​-​បរិស្ថាន របស់​ខេត្ត​យូ​ន​ណាន​ត្រូវបាន​កែលម្អ​ជា​បន្តបន្ទាប់​

​ដោយ ៖ ថ្ងៃទី 18 មេសា 2017 ម៉ោង 08:29:AM

​តាំងពី​ឆ្នាំ ២០១៦ មក ស្ថាប័ន​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​អេកូ​បរិស្ថាន​នៃ​ខេត្ត​យូ​ន​ណាន យកចិត្ត​ទុក ដាក់​កម្រិត​ខ្ពស់​ចំពោះ​ការថែរក្សា​ការពារ បរិស្ថាន​ហើយ​គ្រប់គ្រង និង​ទប់ស្កាត់ ការបំពុល​បរិយាកាស​ទឹក និង​ដី ។ ​វិធានការ​នេះ​បាន​ជួយ​កែលម្អ​អេកូ​-​បរិស្ថាន​របស់​ខេត្ត​យូ​ន​ណាន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ថែមទៀត​ពីមួយថ្ងៃ ទៅមួយថ្ងៃ ។​
    
​តាំងពី​ឆ្នាំ​២០១៦ មក​ក្នុង​គោល បំណង​នៃ​ការគ្រប់គ្រង និង​ទប់ស្កាត់​ការបំពុល​បរិយាកាស សាលាខេត្ត​យូ​ន ណាន​បាន​អនុវត្តន៍​ឱ្យបាន​កាន់តែ​ស៊ី ជម្រៅ​តាម​ផែនការ​សកម្មភាព​អំពី​ការ គ្រប់គ្រង​ការបំពុល​បរិយាកាស​ផ្តោត សំខាន់​ទៅលើ​ការគ្រប់គ្រង​ការបំពុល​បរិយាកាស​ផ្នែក ឧស្សាហកម្ម​ការ​គ្រប់ គ្រង​បង្ហុយធូលី​ក្នុង​ទីក្រុង និង​ការគ្រប់គ្រង​ការ​បញ្ចោ​ញ​ឧស្ម័ន បំពុលបរិយាកាស​ពី​រថយន្ត ។ ខេត្ត​យូ​ន​ណាន​បាន បោះបង់ចោល​រថយន្ត​ចាស់ និង​រថយន្ត បញ្ចោ​ញ​ឧស្ម័ន​បំពុលបរិស្ថាន​កម្រិត​ខ្ពស់ ១៣,៦​ម៉ឺន​គ្រឿង ។ វិធានការ​ទាំងនេះ​បានធ្វើឱ្យ ខេត្ត​យូ​ន​ណាន​មាន​បរិយាកាស​កាន់តែ​ល្អប្រសើរ ហើយ​ចំនួន​ថ្ងៃ​ដែលមាន​អាកាសធាតុ​ល្អប្រសើរ នៅក្នុង​ទីក្រុង​ចំនួន​១៦​នៃ​ខេត្ត​យូ​ន​ណាន មាន​អត្រា​ជា​មធ្យម​លើសពី​៩៨,៣​ភាគ រយ កើនឡើង​១​ភាគរយ​ធៀប​នឹង​ឆ្នាំមុន ។​
    
​អំពី​ការគ្រប់គ្រង​ការបំពុល​ទឹក​ឆ្នាំ ទៅ​សាលាខេត្ត​យូ​ន​ណាន​បានកំណត់ គម្រោង​ការងារ​ពាក់ព័ន្ធ ហើយ​ទីក្រុង ផ្សេងៗ​សុទ្ធ​តែមាន​គម្រោង​រប​ស់​ខ្លួន សម្រាប់​គ្រប់គ្រង​ការបំពុល​ទឹក និង​បាន ចុះហត្ថលេខា​លើ​លិខិតផ្លូវការ​អំពី​ការ កំណត់​ទិសដៅ​និង​ភារកិច្ច ។ គម្រោង​ការពារ​បរិស្ថាន​នៃ បឹងបួ​លើ​ខ្ពង់រាប សំខាន់​ទាំង​៩​កំពុងដំណើរការ​អនុវត្ត ដោយ​រលូន ដោយបាន​បណ្តាក់ទុន វិនិយោគ​៥.៣៣៨​លាន​យាន់ ដែល មាន​ទំហំ​ធំ​ជាង​ទុនវិនិយោគ​តាម​ផែន ការ​ការងារ ។​
    
​អំពី​ការគ្រប់គ្រង​ការបំពុល​ដី​ឆ្នាំទៅ ខេត្ត​យូ​ន​ណាន​បាន​អនុវត្តន៍​គម្រោង​ចំនួន​៥​អំពី​ការគ្រប់គ្រង ការបំពុល​ដី និង​បច្ចេកទេស​នៃ​ការស្តារ​បរិស្ថាន​ដី​ឱ្យ មាន​ភាពល្អ​ប្រសើរឡើង​វិញ ។ ជាតិ បំពុលបរិស្ថាន​ជា​លោហធាតុ​ធ្ងន់​បាន ត្រូវ​កាត់បន្ថយ ដែល​បានធ្វើឱ្យ​បរិស្ថាន​នៃ​តំបន់​រង​ផល ប៉ះពាល់​ពី​លោហធាតុ ធ្ងន់​ត្រូវបាន​កែលម្អ​ជា​បន្តបន្ទាប់ ។​
    
​ដើម្បី​គ្រប់គ្រង និង​កាត់បន្ថយ​ការ​បញ្ចោ​ញ​ជាតិ​បំពុលបរិស្ថាន​ស្ថាប័ន​គ្រប់​ជាន់ថ្នាក់​នៃ ខេត្ត​យូ​ន​ណាន បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការ​បញ្ចោ​ញ​ជាតិ​បំពុល បរិស្ថាន​របស់​រោងចក្រ​សម្អាត​ទឹកស្អុយ ។ មិនតែប៉ុណ្ណោះ​ស្ថាប័ន​ពាន់​ព័ន្ធ​បាន​ខិតខំ​តាម ដាន​ការកាត់បន្ថយ​ជាតិ​បំពុលបរិស្ថាន​នៃ​គម្រោង​នីមួយៗ ដោយបាន​ធ្វើឱ្យ​គម្រោង​សំខាន់​ថ្នាក់ ខេត្ត​ចំនួន​៥៨៧ ក្នុង ចំណោម​គម្រោង​សំខាន់​៦០៩​ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ជាតិ បំពុលបរិស្ថាន ។ អត្រា​សម្រេច ការងារ គឺ ៩៦​ភាគ ៕  ដោយ ហ៊ូ សៀវ​យ៉ុង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM