Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

បង្រ្កាបថ្នាំញៀនទ្រង់ទ្រាយធំទៀតហើយ! មេតាំហ្វេតាមីនជាង​១​លាន​គ្រាប់​ត្រូវស្ទាក់ចាប់បាននៅថៃ

​ដោយ ៖សុខា ថ្ងៃទី 20 មីនា 2017 ម៉ោង 04:33:PM

​    ​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ជាមួយ​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ចំនួន​១,១​លាន​គ្រាប់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ស្រុក​មែ​ព្រឹក (Mae Phrik) នៅ​ខេត្ត​ឡាំ​ប៉ាង​។​

​    ​លោក ចា​ឡឺម​គៀត ស្រី​វរៈ​ខាន់ មេ​ប៉ូលិស​រង​ជាតិ​ថៃ បាន​និយាយថា បុរស​ឈ្មោះ សក្កដា ស្រី​សុ​ដ (Sakda Srisod)​អាយុ​៣០​ឆ្នាំនេះ មកពី​ខេត្ត​កំផែង​ផែត ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០ មីនា​នេះ បន្ទាប់ពី​រថយន្ត​ធំ​ម៉ាក Hino ដែល​គាត់​បាន​បើក​នោះ ត្រូវបាន​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ​។​

​    ​មេ​តាំ​ហ្វី​តា​មីន​ចំនួន​១,១​លាន​គ្រាប់ ត្រូវបាន​រកឃើញ​ដាក់​ក្នុង​កញ្ចប់​រុំ​ជិត​ជាច្រើន​កញ្ចប់​នៅក្នុង​ធុង​ប្លា​ស្ទិ​ក​ចំនួន​៣​។​ ​បុរស​នេះ​បាន​និយាយថា គាត់​ត្រូវបាន​គេ​ជួល​ឱ្យ​ដឹក​គ្រឿងញៀន​ដោយ​ប្រើប្រាស់​រថយន្ត​របស់គាត់​ចំនួន​២​លើក ដោយ​ចេញពី​ខេត្ត​ឆៀង​រ៉ៃ​។ ក្នុង​ការដឹក​នេះ គាត់​ត្រូវបាន​បង់ប្រាក់​ឱ្យចំ​នួន​៣០០.០០០​បាត​៕

បង្រ្កាបថ្នាំញៀនទ្រង់ទ្រាយធំទៀតហើយ! មេតាំហ្វេតាមីនជាង​១​លាន​គ្រាប់​ត្រូវស្ទាក់ចាប់បាននៅថៃ

ប៉ូលិស​ថៃ​បង្ហាញ​កញ្ចប់​គ្រឿងញៀន​ដែល​ចាប់បាន​នៅ​កន្លែង​ធ្វើ​សន្និសីទកាសែត​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ចន្ទ​ទី​២០​ខែមីនា


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ