Ads1111
Rhb02
មាតិកាៈ យូនណាន

កម្មវិធី​សម្តែង​សៀក​អន្តរជាតិ​យាន់​ធុង រៀបចំ​នៅ​ក្រុង​គុន​មីង​

​ដោយ ៖ ថ្ងៃទី 21 មីនា 2017 ម៉ោង 07:47:AM

​កាលពីពេល​ថ្មីៗ​នេះ​កម្មវិធី សម្តែង​សៀក​អន្តរជាតិ យាន់​ធុង ដែល​រៀបចំ​ដោយ​ក្រុម​សម្តែង សៀក​ខេត្ត យូ​ន​ណាន និង​សួនសត្វ​ក្រុង​គុន​មីង បាន​ត្រូវ​សម្តែង​ជា​ផ្លូវការ​នៅក្នុង​ក្រុង គុន​មីង ។ កម្មវិធី​សម្តែង​សៀក​នេះ​បាន ទទួល​ការ​ទះដៃ​ស្វាគមន៍ និង​ការវាយតម្លៃ​ខ្ពស់​ពី​សំណាក់ ទស្សនិកជន​ជាតិ និង​អន្តរជាតិ ។​
        ​
​កម្មវិធី​សម្តែង​សៀក​អន្តរជាតិ យាន់​ធុង​នេះ​ជា​កម្មវិធី​សម្តែង​សៀក​ទី​១​ដែល​រៀបចំ​ដោយ ក្រុម​សម្តែង​សៀក ជំនាញ​នៃ​ខេត្ត​យូ​ន​ណាន ។ កម្មវិធី សម្តែង​នេះ​រៀបចំ​នៅក្នុង​រោងល្ខោន សម្តែង​កម្មវិធី​ពិសេស​ទី​១ នៅ​ភូមិភាគ និរតី​ចិន ដែល​ស្ថិត​នៅក្បែរ​ទីលាន ផ្កា​សាគូ​រ៉ា ក្នុង​សួនសត្វ​ក្រុង​គុន​មីង ។ រោងល្ខោន​នេះ​មាន​ផ្ទៃក្រឡា​២.៥០០ ម៉ែត្រការ៉េ និង​មាន​កន្លែង អង្គុយ​ចំនួន ៨៥៥ ។​
        ​
​តាម​ប្រភពព័ត៌មាន​បានឱ្យ ដឹងថា ក្រុម​សម្តែង​សៀក​ខេត្ត​យូ​ន​ណាន​បាន​អញ្ជើញ​ក្រុម​អ្នក ជំនាញ​ដើម្បី​បង្កើត និង​រចនា​កម្មវិធី​សម្តែង​សៀក​អន្តរជាតិ យាន់​ធុង​នេះ ។ ក្រៅពី​អ្នក​សម្តែង ពី​ក្រុម សម្តែង​សៀក​ខេត្ត​យូ​ន​ណាន អ្នក​សម្តែង ល្បីឈ្មោះ​ជាច្រើនរូប​ដែល​មកពី​ប្រទេស​ផ្សេងៗ លើ​ពិភពលោក ក៏បាន ចូលរួម​ក្នុង​កម្មវិធី​សម្តែង​សៀក​នេះដែរ រួមមាន​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន ហ្ស៊​ក​ហ្ស៊ី និង​កេ​ន​យ៉ា​ជាដើម ។ កម្មវិធី​សម្តែង នេះ រួមមាន​ការសម្តែង​សៀក​ធម្មតា និង ការសម្តែង​សៀក​ជាមួយ​សត្វ​ជាដើម ដែល​អាច​ទាក់ទាញ​ក្រសែភ្នែក​របស់​ទស្សនិកជន​គ្រប់​វ័យ ៕ ដោយៈ លីវ ជឺ​យូ​

កម្មវិធី​សម្តែង​សៀក​អន្តរជាតិ​យាន់​ធុង រៀបចំ​នៅ​ក្រុង​គុន​មីង​

​ការសម្តែង​សៀក​ជា​លើកដំបូង នៅ​ទីក្រុង​គុន​មីង (​រូបថត​ដោយ Liu Ziyu)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ