Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ក្រុម​អ្នកបោះឆ្នោត​អ៊ីរ៉ង់​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 19 ឧសភា 2017 ម៉ោង 05:05:PM

​    ​ប្រជាជន​អ៊ីរ៉ង់​កំពុង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​សុក្រ​ទី​១៩​ខែឧសភា ដែល​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នេះ លោក ហាសាន់ រូ​ហា​នី (Hassan Rouhani)   កំពុង​ស្វែងរក​ការ​កាន់អំណាច​ក្នុង​អាណត្តិ​ទី ២ តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​។​

​    ​លោក រូ​ហា​នី អាយុ​៦៨​ឆ្នាំ ជា​មេដឹកនាំ​សាសនា​ប្រកាន់​កណ្តាល ដែល​បានធ្វើ​ការចរចា​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រ​វិ​ត្តិ​សាស្ត្រ​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​កាលពី​ឆ្នាំ​២០១៥​នោះ​កំពុង​ឈរឈ្មោះ​តទល់​នឹង​បេក្ខជន​ប្រធានាធិបតី​ចំនួន​៣​នាក់​ផ្សេងទៀត​។​

​    ​គូប្រជែង​ដ៏​សំខាន់​របស់លោក រូ​ហា​នី គឺ លោក អ៊ីប្រាហ៊ីម រ៉ៃ​ស៊ី អាយុ​៥៦​ឆ្នាំ មេដឹកនាំ​សាសនា​ប្រកាន់​តឹង និង​ជា​អតីត​រដ្ឋអាជ្ញា ដែលមាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ទៅនឹង មេដឹកនាំ​ជាន់ខ្ពស់ លោក អា​យ៉ា​តូ​ឡាស់ អា​លី ខា​មេ​នី​។​

​    ​បើសិន​មិនមាន​នរណាម្នាក់​ឈ្នះ​ឱ្យបាន​ជាង​៥០​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​នោះទេ ការបោះឆ្នោត​ជុំ​ទី​២​នឹងត្រូវ​បានធ្វើ​នៅ​សប្តាហ៍​ក្រោយ​៕

ក្រុម​អ្នកបោះឆ្នោត​អ៊ីរ៉ង់​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​

​លោក ហាសាន់ រូ​ហា​នី កំពុង​ស្វែងរក​ការ​កាន់អំណាច់​ក្នុង​អាណត្តិ​ទី​២​តាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតី​នេះ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ