Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

អូ​បា​ម៉ា​ព្រមាន​អំពី​តេស្ត៍ដ៏​លំបាក​មកលើ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក ក្នុង​សុ​ន្ទ​រកថា​លា​ជា​លើកចុងក្រោយ(video)​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 11:44:AM

​    ​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​ប្រឈម​តេស្ត៍លទ្ធិប្រជាធិបតេយ្យ​ដ៏​តឹង​បំផុត ក្នុង​សុន្ទរកថា​ទៅកាន់​ប្រទេស​ទាំងមូល​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១០ មករា (​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​មករា​នៅ​កម្ពុជា​) ដែល​ជាការ​លាគ្នា​ទាំង​ភាពសប្បាយ​រីករាយ​ផង និង ទាំង​ការត្រៀមខ្លួន​តតាំង​នឹង​បញ្ហា​ប្រឈម​ផង​។

​     ដោយបាន​កាន់តំណែង ៨ ឆ្នាំ លោក​អូ​បា​ម៉ា​បាន​វិល​ត្រឡប់មក​ទីក្រុង​កំណើត​ឈី​កា​ហ្គោ​វិញ​ដើម្បី​ប្តូរ​យុទ្ធនាការ "​យើង​អាច​ធ្វើបាន​" មកជា "​ពិតមែន​ហើយ យើង​បានធ្វើ​រួចហើយ​"​។

​    ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ងើបឡើង​ទាំងអស់គ្នា និង​បង្កើត "​ការបង្រួបបង្រួម​សង្គម​ថ្មី​មួយ​"​។

​    ​លោក​អូ​បា​ម៉ា​បាន​និយាយថា "​លទ្ធិប្រជាធិបតេយ្យ​ពិតជា​ត្រូវការ​អារម្មណ៍​សាមគ្គី​ភាពជា​មូលដ្ឋាន​។ សម្រាប់​រាល់​ការខ្វែងគំនិត​គ្នា​ពី​ខាងក្រៅ​របស់​យើងទាំងអស់គ្នា យើង​គឺ​នៅក្នុង​នេះ (​សង្គម​ថ្មី​) ជាមួយគ្នា​។ យើង​ងើប​ឬ​ដួល​ជាមួយគ្នា​"​។

​    ​លោក​ប្រធានាធិបតី​និយាយថា "​មាន​គ្រា​ជាច្រើន​ពេញ​មួយ​ប្រវត្តិសាស្ត្រ​របស់​យើង ដែល​បាន​គំរាម​បំបែកបំបាក់​សាមគ្គីភាព​មួយ​នេះ​"​។

​    ​លោក​បាន​ព្រមាន​ថា "​ការចាប់ផ្តើម​សតវត្សរ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​គ្រាមួយ​នោះឯង​។ ពិភពលោក​ដ៏​គួរឱ្យខ្លាច វិសមភាព​ដែល​ចេះតែ​កើនឡើង ការប្រែប្រួល​លទ្ធិប្រជាធិបតេយ្យ និង​អំពើ​ភេ​វក​ម្ម ទាំងនេះ​មិន​គ្រាន់តែ​ធ្វើតេស្ត​សន្តិសុខ និង​វិបុលភាព​របស់​យើង​ប៉ុណ្ណោះ​ទេ ថែមទាំង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ផងដែរ​"​។

​    ​លោក​អូ​បា​ម៉ា​ក៏បាន​អំពាវនាវ​ឱ្យ​ជំទាស់​នឹង​ការរើសអើង​ប្រឆាំង​ពលរដ្ឋ​អាមេរិក​កាន់សាសនា​អ៊ីស្លាម​ផងដែរ ដោយ​ទទួល​បានការ​ទះដៃ​អបអរ​យ៉ាង​កង​រំពឹង​ពី​អ្នកចូលរួម​ស្តាប់​សន្ទរកថា​លា​ចុងក្រោយ​របស់លោក​ប្រធានាធិបតី​៕ 

អូ​បា​ម៉ា​ព្រមាន​អំពី​តេស្ត៍ដ៏​លំបាក​មកលើ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក ក្នុង​សុ​ន្ទ​រកថា​លា​ជា​លើកចុងក្រោយ(video)​

លោក​អូ​បា​ម៉ា​ថ្លែង​លា​ចុងក្រោយ​នៅ​ទីក្រុង​ឈី​កា​ហ្គោ​កាលពី​យប់​ថ្ងៃ​អង្គារ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM