Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

ថៃ​ស្វះស្វែងរក​ការធ្វើ​បត្យាប័ន មេដឹកនាំ​អាវ​ក្រហម​ពី​ឡាវ​ពាក់ព័ន្ធការចាប់បានអាវុធ

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មីនា 2017 ម៉ោង 08:39:AM

​    ​រដ្ឋាភិបាល​ថៃ​បាន​ប្តេជ្ញា​ស្វះស្វែងរក​ការធ្វើ​បត្យាប័ន មេដឹកនាំ​អាវ​ក្រហម លោក វូ​ធី​ពុង កូ​ចា​ថា​ម៉ា​គុន (Wuthipong Kochathamakun) ហៅ កូ​ទី (Kotee) ពី​ប្រទេស​ឡាវ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ថៃ​បាន​រកឃើញ​គ្រឿង​អាវុធ​លាក់ទុក​ជាច្រើន​នៅផ្ទះ​មួយ​នៅ​ខេត្ត​ផា​ធុម ថា​នី​។​

​    ​ប៉ូលិស​បាន​អះអាងថា គ្រឿង​អាវុធ​ទាំងនេះ​ត្រូវបាន​ត្រៀម​រៀបចំ​ដើម្បី​វាយប្រហារ​ក្រុម​អាជ្ញាធរ​និង​ធ្វើឃាត​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់ អូ​ចា និង​ឧបនាយករដ្ឋមន្ត្រី លោក ប្រា​វីត វង់​សុ​វ៉ាន់​។​

​    ​មនុស្ស​ចំនួន​៩​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​នេះ​នៅ​ទីតាំង​ចំនួន​៩​នៅក្នុង​ខេត្ត​ចំនួន​៧ ដែល​ជាប់ទាក់ទង​ទៅនឹង​បណ្តាញ​របស់​មេដឹកនាំ​អាវ​ក្រហម​នេះ​។ នេះ​បើ​យោងតាម​ក្រុមមន្ត្រី​។​

​    ​លោក ប្រា​វីត បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២០ មីនា​ថា លោក ចង់​ឱ្យគេ​នាំខ្លួន​លោក វូ​ធី​ពុង ទៅ​តុលាការ​អំពី​គ្រឿង​អាវុធ​ទាំងនេះ ដែល​ត្រូវបាន​រកឃើញ​នៅផ្ទះ​របស់គាត់ ដោយបាន​បន្ថែមថា ក្រុមមន្ត្រី​នឹង​ទាក់ទង​ក្រុម​អាជ្ញាធរ​ឡាវ​ដើម្បី​ស្វែងរក​ការធ្វើ​បត្យាប័ន​លោក វូ​ធី​ពុង​។

​    ​លោក វូ​ធី​ពុង កំពុង​ប្រឈម​ការចោទប្រកាន់​ពីបទ​ប្រមាថ​ស្តេច​ថៃ បន្ទាប់ពី​ដីកាចាប់ខ្លួន​ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​គាត់ កាលពី​ខែមេសា​ឆ្នាំ​២០១៤ ។ លោក វូ​ធី​ពុង បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ឡាវ​៕

ថៃ​ស្វះស្វែងរក​ការធ្វើ​បត្យាប័ន មេដឹកនាំ​អាវ​ក្រហម​ពី​ឡាវ​ពាក់ព័ន្ធការចាប់បានអាវុធ

​ក្រុមមន្ត្រី​ថៃ បង្ហាញ​គ្រឿង​អាវុធ​ដែល​ចាប់បាន នៅ​កន្លែង​ធ្វើ​សន្និសីទកាសែត​មួយ កាលពី​ថ្ងៃអាទិត្យ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ