Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ យូនណាន

រថភ្លើង​ល្បឿន​លឿន​ដើរតួនាទី​ជា “​ក្បាលម៉ាស៊ីន​ថ្មី​” សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​យូ​ន​ណាន

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:55:AM

​នៅ​ថ្ងៃទី​៦ ខែមេសា ខ្សែ រថភ្លើង​ល្បឿន​លឿន​សៀង​ហៃ​-​គុន​មីង​បាន​ដំណើរការ​ប្រើប្រាស់ គម្រប់​១០០​ថ្ងៃ ។ ក្នុងអំឡុងពេល​ទាំង​១០០​ថ្ងៃ កន្លង​ទៅនោះ ខ្សែ​រថភ្លើង​របស់​ខេត្ត​យូ​ន​ណាន បាន​ដឹក​អ្នកដំណើរ​ជាង​៣ លាន​នាក់ ។ គិត​ជា​មធ្យម ក្នុង​មួយថ្ងៃ​មាន​រថភ្លើង​ល្បឿន​លឿន ធ្វើដំណើរ​ទៅ មក​ចំនួន​៥៦​គ្រឿង និង​ដឹក​អ្នកដំណើរ ៣​ម៉ឺន​នាក់ ហើយ​ថ្ងៃ​ដែលមាន​អ្នក ដំណើរ​ធ្វើដំណើរ​ច្រើនជាងគេ គឺ​៥​ម៉ឺន ៨​ពាន់​នាក់ ដែល​បាន​ជួយ​បង្កើន​ការផ្លាស់ប្តូរ​រវាង ក្រុង​គុន​មីង​និង​បណ្តា​ខេត្ត ក្រុង​ផ្សេងៗ និង​បាន​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច​ក្នុង​តំបន់ ។ យើង​អាច​និយាយថា ខ្សែ​រថភ្លើង​ល្បឿន​លឿន​បានក្លាយ ជា​“​ក្បាលម៉ាស៊ីន​ថ្មី​” សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច​តាម​តំបន់​ពាក់ព័ន្ធ ។​
      
​បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​រយៈពេល​នៃ​ការធ្វើដំណើរ ពី​ក្រុង​គុន​មីង ទៅ​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​បាន​ត្រូវ​កាត់បន្ថយ​យ៉ាងច្រើន​។ ឧទាហរណ៍​រយៈពេល នៃ​ការធ្វើដំណើរ​ពី​ក្រុង​គុន​មីង ទៅ​ក្រុង​ប៉េកាំង​បាន​ត្រូវ​កាត់បន្ថយ​ពី​៣៣​ម៉ោង​ទៅ​១២ ម៉ោង​រយៈពេល​នៃ​ការធ្វើដំណើរ​ពី​ក្រុង​គុន​មីង​ទៅ​ក្រុង​សៀង​-​ហៃ​បាន​ត្រូវ​កាត់បន្ថយ​ពី​៣៤​ម៉ោង​ទៅ ១១​ម៉ោង​ឯ​រយៈពេល​នៃ​ការធ្វើដំណើរ ពី​ក្រុង​គុន​មីង​ទៅ​ក្រុង​ក្វាង​ចូ​វ​បាន​ត្រូវ​កាត់បន្ថយ​ពី ២៤​ម៉ោង​ទៅ​៦​ម៉ោង​។​ក្រៅ ពីនេះ​អ្នកដំណើរ​អាចធ្វើ​ដំណើរ​ពី​ក្រុង​-​គុន​មីង​ទៅ​ក្រុង​គួ​យ យ៉ាង​ដោយ​ចំណាយ ពេល​តែ​២​ម៉ោង​ហើយ​ទៅ​ក្រុង​ឆាង​-​សា​ដោយ​ចំណាយពេល​៥​ម៉ោង និង ទៅ​ក្រុង​ណាន​នី​ង​ដោយ​ចំណាយពេល ត្រឹមតែ​៤​ម៉ោង​ប៉ុណ្ណោះ ។ នេះ​បានធ្វើឱ្យ​ប្រជាជន គ្រប់​ជនជាតិ​នៅ​ខេត្ត យូ​ន​ណាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។​
        ​
​កាល​មុន ស្រុក​ស្វយ័ត​ជនជាតិ ជួង​និង​មា​វ វិ​ន​សាន គ្មាន​ផ្លូវដែក​ទេ​ដែល​បាន​ប៉ះពាល់​ដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច​នៅ​តំបន់​នោះ ។ ប៉ុន្តែ​ខ្សែ រថភ្លើង​យូ​ន​ណាន​-​ក្វាង​ស៊ី ដែល​ទើប ដំណើរការ ប្រើប្រាស់​នោះ បានផ្តល់​ការងាយ​ស្រួ​ង​ដល់​អ្នកស្រុក​វិ​ន​សាន​ក្នុងការ​ធ្វើដំណើរ​ទៅមក និង​បាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ទីនោះ ។​
        ​
​ស្រុក​ភូ​ជឺ​ហី​ជា​ចំណត​រថភ្លើង ខ្នាតតូច​មួយ​តាម​ខ្សែ​រថភ្លើង​យូ​ន​ណាន​-​ក្វាង​ស៊ី ក៏ប៉ុន្តែ​ចំណត នេះ​បាននិងកំពុង ទទួល​អ្នកដំណើរ​ជិត​មួយ​ម៉ឺន​នាក់​ជា រៀងរាល់ថ្ងៃ ។ ដូច្នេះ​អ្នកស្រុក​ជនជាតិ ជួង​និង​មា​វ​ជាច្រើន ដែល​រស់នៅ​ទីនោះ ចាប់ផ្តើម​ប្រក​បរបរ ដែលមាន​ពាក់ព័ន្ធ​នឹង​វិស័យ​សេវា កម្ម​ទេសចរណ៍ ដូចជា បើក​ភោជនីយដ្ឋាន ជញ្ជូន​អ្នក​ទេសចរណ៍ និង​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ជាដើម ដែល​បាន​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅតាម​តំបន់​នោះ ។​
        ​
​លោក លី យ៉ុង អ្នកទទួល ខុសត្រូវ​នៃ​ក្រុមហ៊ុន​ទេសចរណ៍ ខាង​ហួង ក្រុង​គុន​មីង​បាន​គូស បញ្ជាក់ ថា ខ្សែ​រថភ្លើង​ល្បឿន​លឿន​បានធ្វើឱ្យ ទេសចរ​កាន់តែច្រើន​ធ្វើដំណើរ​មកដល់​ខេត្ត យូ​ន​ណាន ហើយ​ក៏បាន​ជំរុញ ការអភិវឌ្ឍ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន ដែរ ។ ទាំងនេះ បានផ្តល់​កាលានុវត្តភាព​ថ្មី​សម្រាប់​ការ អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៃ​ខេត្ត យូ​ន​ណាន ជាពិសេស​ការធ្វើដំណើរ ទេសចរណ៍​តាម​ខ្សែ​រថភ្លើង​ល្បឿន លឿន​កំពុង​ទទួលបាន​ការពេញនិយម ពី​សំណាក់​ទេសចរ​ចិន និង​បរទេស កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕ ដោយ ហ៊ូ សៀវ​យ៉ុង​

រថភ្លើង​ល្បឿន​លឿន​ដើរតួនាទី​ជា “​ក្បាលម៉ាស៊ីន​ថ្មី​” សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​យូ​ន​ណាន

​រថភ្លើង​ល្បឿន​លឿន​មួយគ្រឿង​ឈប់​នៅ​ស្ថានីយ​ម៉ែ​ល​នៃ​កំណាត់​ផ្លូវ រថភ្លើង​ល្បឿន​លឿន យូ​ណាន​-​ក្វាង​ស៊ី (​រូបថត​ដោយ Zu Hongbing​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM