ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ ដំណឹងអន្តរជាតិ

មនុស្ស​រាប់ពាន់នាក់រ​ត់​ភៀសខ្លួន​ចេញពី​ការ​វាយ​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន​មី​យ៉ាន់​ម៉ា​ជាប់​ចិន​

​ដោយ ៖សុខា ថ្ងៃទី 11 មករា 2017 ម៉ោង 03:42:PM

​    ​ក្រុម​សកម្មជន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមករា​ថា មនុស្ស​ប្រហែល​៣.៦០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​ការ​វាយ​ប្រយុទ្ធ​នៅ​តំបន​ព្រំដែន​មី​យ៉ាន់​ម៉ា​ជាប់​ជាមួយ​ប្រទេស​ចិន ខណៈដែល រដ្ឋាភិបាល​នេះ បាន​រារាំង​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ម្នាក់​ពី​ការចូលទៅ​ពិនិត្យមើល​តំបន់​នោះ​។​

​    ​ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​និង​ក្រុម​ជន​សកម្មប្រយុទ្ធ​ជនជាតិ​ភាគតិច​នៅ​តំបន់​ព្រំដែន​ដីគោក​របស់​មី​យ៉ាន់​ម៉ា គឺ​កាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយបាន​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា​ក្នុង​ការនាំយក​សន្តិភាព​សម្រាប់​ប្រទេស​នេះ ចាប់តាំងពី​គណបក្ស​របស់លោក​ស្រី បាន​ឡើងកាន់​អំណាច​កាលពី​ខែមីនា​មក​នោះ​។​

​    ​មនុស្ស​រាប់សិប​នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​រាប់ពាន់នាក់​បាន​ផ្លាស់​ទីជម្រក ចាប់តាំងពី​ការ​វាយ​ប្រយុទ្ធ​គ្នា បានកើត​ឡើង​រវាង​ក​ង​ទ័ព​មី​យ៉ាន់​ម៉ា និង​កងទ័ព​ឯករាជ្យ​ជនជាតិភាគតិច​កា​ឈី​ន (KIA)​កាលពី​ខែវិច្ឆិកា​។ ភាពវឹកវរ​នេះ បានកើត​ឡើង​នៅ​ទូទាំង​រដ្ឋ​សាន និង រដ្ឋកា​ឈី​ន​៕

មនុស្ស​រាប់ពាន់នាក់រ​ត់​ភៀសខ្លួន​ចេញពី​ការ​វាយ​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន​មី​យ៉ាន់​ម៉ា​ជាប់​ចិន​

ការប៉ះទង្គិច រវាង​កងទ័ព​និង​ក្រុម​ជន​សកម្មប្រយុទ្ធ​ជនជាតិ​ភាគតិច​នៅ​តំបន់​ព្រំដែន​ដីគោក​របស់​មី​យ៉ាន់​ម៉ា គឺ​កាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ