Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ យូនណាន

លោក​បណ្ឌិតសភា​ចា​រ្យ​ចុះ​មូលដ្ឋាន​ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​

​ដោយ ៖ ថ្ងៃទី 15 ឧសភា 2017 ម៉ោង 08:15:AM

ជនជាតិ​ឡា​គូ​រស់នៅ​ក្នុងស្រុក ស្វយ័ត​ឡាន​ឆាង​នៃ​ក្រុង​ភូ​អឺ ។ ទីនេះ​ជា​តំបន់ភ្នំ​មួយ ដែល​ស្ថិតនៅ​ភាគ​និរតី នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន​ហើយ​មានការ​លំបាក​ច្រើន​ក្នុង​ការធ្វើ ដំណើរ​ទៅមក និង​ការផ្លាស់ប្តូរ​ព័ត៌មាន ជាមួយ​ពិភព​ខាងក្រៅ ។ តើ​ប្រជាជន​រស់នៅ​ទី នោះ​ត្រូវធ្វើ​ការអភិវឌ្ឍ​ដូ​ម្តេច ហើយ​ជំរុញ​ការអភិវឌ្ឍ ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​ណាខ្លះ​? នេះ​ជា​បញ្ហា​ប្រឈម ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​តំបន់​ដាច់ ស្រយាល​នោះ ។​
​    ​
​នៅ​ឆ្នាំ​២០១៦ បណ្ឌិត្យសភា វិស្វកម្ម​ចិន​បាន​ចាត់ចែង​ក្រុមការងារ​ជំនាញ​ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត សភាចា​រ្យ​ជូ​យូវ​យ៉ុង​ទៅ​ភូមិ​យូ​ន​សាន ឃុំ​ជូ​ថាំង ស្រុក​ស្វយ័ត​ឡាន​ឆាង ដើម្បី​ជួយ​អ្នកភូមិ​ជនជាតិ​ឡា​គូ កាត់បន្ថយ​ភាព ក្រីក្រ​តាមរយៈ​ការប្រើប្រាស់​បច្ចេកទេស​ទំ​នើ​ប​បង្កើត​សហករណ៍​ជំនាញ និង​បំផុស​ភាព​សកម្ម​របស់​ប្រជាកសិករ​។​

​កញ្ញា​ណា​មូ ជនជាតិ​ឡា​គូ ដែល​រស់នៅ ក្នុងភូមិ​យូ​ន​សាន​នេះ​បាន​បញ្ជាក់ថា ក្រុមការងារ​របស់លោក ជូ យូវ​យ៉ុង បាន​នាំ​មកជា​លើកដំបូង​នូវ​គ្រាប់ពូជ​ដំឡូង បារាំង ដែល​អាច​ដាំ​ដុះ​នៅ​រដូវរងា ហើយ​បាន​ផ្ទេរ បច្ចេកទេស​ដាំ​ដុះ​ទៅឱ្យ ប្រជាកសិករ​ក្នុងភូមិ និង​បាន​ចុះ​កិច្ច ព្រមព្រៀង​ស្តីពី​ការបញ្ជាទិញ​ដំឡូង បារាំង ។ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦ អ្នក ភូមិ​ចាប់ផ្តើម​ដាំ​ដុះ​ដំឡូងបារាំង​ប្រភេទ នេះហើយ​ប្រមូល​ផល​បាន​ច្រើន​នៅ​ខែ មេសា​ឆ្នាំនេះ ។ ដំឡូងបារាំង​ធំជាងគេ មាន​ទម្ងន់​២,៤​គីឡូក្រាម ។ នេះ​ជា​លើក ទី​១-​ដែល​ខ្ញុំ​មើលឃើញ ដំឡូងបារាំង​ធំ ប៉ុន​នេះ ដោយផ្ទាល់​ភ្នែក ។ បើតាម​តម្លៃ ទីផ្សារ​ដំឡូងបារាំង​មួយ​គីឡូក្រាម​អាច លក់បាន​៣​យ័ន​មួយ​ហិកតា​អាច​ប្រមូល ផល​បាន​៥៤​តោន ។ ខ្ញុំ​បាន​ដាំដំឡូង បារាំង​០,៣៣​ហិកតា ហើយ​អាច​ទទួល បាន​ផលចំណេញ​ជាង​៥ ម៉ឺន​យ័ន ។ នៅ ជំហាន​ក្រោយ​អ្នកជំនាញការ​នៃ​បណ្ឌិត្យ សភា​វិស្វកម្ម​ចិន​នឹង​ជួយ​អ្នកភូមិ​យូ​ន​សាន​អភិវឌ្ឍន៍​ការដាំដុះ​ថ្នាំ​ប្ញ​ស​ស្មៅ​ក្នុង ព្រៃ​បន្លែបង្ការ​ដើមរដូវ​រងា និង​ទំពាំង បាយ​ជូរ​ទុំ​មុនគេ​ព្រមទាំង​ផ្ទេរ​បច្ចេកទេស ចិញ្ចឹមសត្វ​ជាដើម​ដើម្បី​រួមចំណែក​កាន់ តែ​ច្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​បងប្អូន​ជនជាតិ​ឡា​គូ ៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ