ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ ដំណឹងអន្តរជាតិ

ស៊ុត​របស់​អាមេរិក​ជិត​៣​លាន​គ្រាប់​កំពុង​ដឹក​ទៅ​កូរ៉េខាងត្បូង​ដែល​កំពុង​រង​ជំងឺផ្តាសាយបក្សី​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 04:27:PM

    ​ស៊ុត​មួយឈុត​ដំបូង​ដឹក​ពី​អាមេរិក​នឹង​មកដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​ដើម្បី​សម្រាល​កង្វះ​ស៊ុត​របស់​ប្រទេស​នេះ ដែល​បង្កឡើង​ដោយ​ការ​ផ្ទុះឡើង​ជំងឺផ្តាសាយបក្សី​ដ៏​អាក្រក់​មិន​ធ្លាប់មាន​។ នេះ​បើ​យោ​តាម​ប្រភព​ឧស្សាហកម្ម និង​មន្ត្រី​ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​និយាយប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ពុធ​ទី​១១​មករា​នេះ​។

​    ​ប្រភព​ឧស្សាហកម្ម​ពីររូប​ដែល​ជ្រាប​ពី​ដំណឹង​នេះ​បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ពីរ​របស់​កូរ៉េខាងត្បូង​គឺ Korean Air និង Asiana Airlines នឹង​ដឹក​ស៊ុត ១០០ តោន ដែលមាន​សរុប ២,៩៨ លាន​គ្រាប់​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​ក៏បាន​បញ្ជាក់​អំពី​ការដឹក​ស៊ុត​នេះដែរ​។

​     នេះ​ជា​ស៊ុត​ស្រស់​នាំចូល​លើកទីមួយ​ពី​អាមេរិក​មក​កូរ៉េខាងត្បូង និង​ជាការ​នាំចូល​ស៊ុត​ស្រស់​លើកទីមួយ​ផងដែរ​ចាប់តាំងពី​ឆ្នាំ ១៩៩៩​។

​    ​ស៊ុត​នាំ​ពី​អាមេរិក​នឹង​ចែកចាយ​ទៅ​លក់​តាម​តូប​លក់​គ្រឿងទេស និង​ផ្សារ​ទំនើប​នានា នៅមុន​បុណ្យចូលឆ្នាំ​ចិន​នៅ​ចុងខែ​នេះ​៕

ស៊ុត​របស់​អាមេរិក​ជិត​៣​លាន​គ្រាប់​កំពុង​ដឹក​ទៅ​កូរ៉េខាងត្បូង​ដែល​កំពុង​រង​ជំងឺផ្តាសាយបក្សី​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ