Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

រុស្ស៊ី កោះហៅ​អ្នកការទូត​អ៊ីស្រាអែល​អំពី​ការវាយប្រហារ​នៅ​ស៊ី​រី​

​ដោយ ៖សុខា ថ្ងៃទី 20 មីនា 2017 ម៉ោង 05:02:PM

    ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ​ត្រូវបាន​កោះហៅ​ដើម្បីឱ្យ​ពន្យល់​អំពី​ការវាយប្រហារ​កាល​ពីស​ប្តា​ហ៍​មុន​រវាង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​និង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​។​

​    ​ប្រទេស​រុស្ស៊ី​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត​របស់​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាសាដ (Bashar Assad )   និង​បានផ្តល់​ការគាំទ្រ​យោធា​ដ៏​សំខាន់​ដល់​កងកម្លាំង​របស់លោក​អាសាដ ដែលនាំឱ្យ​លោក​មាន​ភាពជឿនលឿន​ទៅមុខ​ក្នុង​ជម្លោះ​នេះ​។​

​    ​លោក មី​ខា​អ៊ី​ល បុក​ដា​នូវ (Mikhail Bogdanov) អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​មានការ​ព្រួយបារម្ភ​ចំពោះ​ការវាយប្រហារ​នេះ ដែល​នៅក្នុង​ការវាយប្រហារ​នោះ​ស៊ី​រី​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​សំដៅទៅ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​អ៊ីស្រាអែល​ដែល​បាន​ស្ថិតនៅក្នុង​បេសកកម្ម ដើម្បី​បំផ្លាញ​ក្បួន​រថយន្ត​ដឹក​គ្រឿង​អាវុធ​មួយ​ខ្សែ​ទៅកាន់​ក្រុម​ហេស​ប៊ូ​ឡា (Hezbollah) ​ដែលជា​ក្រុម​ជន​សកម្មប្រយុទ្ធ​លី​បង់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​៕

រុស្ស៊ី កោះហៅ​អ្នកការទូត​អ៊ីស្រាអែល​អំពី​ការវាយប្រហារ​នៅ​ស៊ី​រី​

​យន្តហោះ​អ៊ីស្រាអែល F-15 ហោះ​ក្នុងអំឡុង​ពិធី​អបអរ​ក្រុម​អ្នកបើក​យន្តហោះ​ថ្មី​នៅ​មូលដ្ឋាន​កងទ័ពអាកាស​នៅ​ជិត​ទីក្រុង Beersheba ប្រទេស​អ៊ីស្រាអែល កាលពី​ឆ្នាំ ២០១៦


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ