Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

គណៈរដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​សេចក្តីព្រាងច្បាប់ អនុញ្ញាត ការដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តូ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 19 ឧសភា 2017 ម៉ោង 02:53:PM

​    ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​សុក្រ​ទី ១៩ ឧសភា បានអនុម័ត​សេចក្តីព្រាងច្បាប់​ពិសេស​មួយ ដោយ​អនុញ្ញាតឱ្យ​ព្រះ​ចៅ​អធិរាជ​ក្នុង​ព្រះជន្ម​ដ៏​ជរា អាគី​ហ៊ី​តូ ចុះ​ចេញពី​រាជបល្ល័ង្ក ក្នុងការ​ដាក់រាជ្យ​ជា​លើកដំបូង​ក្នុង​រយៈពេល ២ សតវត្សរ៍​មកនេះ​។

​    ​ប្រធាន​គណៈរដ្ឋមន្ត្រី លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា គណៈរដ្ឋមន្ត្រី​របស់​នា​យក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​នេះហើយ​។ ឥឡូវ​វា​នឹងត្រូវ​បញ្ជូនទៅ​សភា​សម្រាប់​តស៊ូ​មតិ និង​សម្រេច​ជា​ចុងក្រោយ​។

​    ​លោក​ស៊ូ​ហ្គា​បាន​ប្រាប់​នៅ​សន្និសីទកាសែត​ថា "​រដ្ឋាភិបាល​សង្ឃឹម​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​រលូន​"​។

​    ​សេចក្តីរាយការណ៍​អំពី​បំណង​របស់​ព្រះ​ចៅ​អធិរាជ​ព្រះជន្ម ៨៣ វស្សា​ដើម្បី​យាង​ចូលនិវត្តន៍ បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ជប៉ុន នៅពេល​ដំណឹង​នេះ​លេចឡើង​កាលពី​ខែកក្កដា ឆ្នាំទៅ​មិញ​។ កាលពី​ខែសីហា ទ្រង់​បាន​សម្អាង​លើ​អាយុ​ច្រើន និង សុខភាព​មិនល្អ ធ្វើជា​មូលហេតុ​ចង់​ប្រគល់​រាជ្យ​បល្ល័ង្ក​ឱ្យទៅ​បុត្រា​ច្បង គឺ​ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ​។

​    ​ប៉ុន្តែ​ច្បាប់​ជប៉ុន​បច្ចុប្បន្ន​ពុំមាន​ខចែង​ណាមួយ​សម្រាប់​ការដាក់រាជ្យ​នោះទេ ហេតុដូច្នេះ​ហើយ​ទើប​ទាមទារ​ឱ្យ​អ្នកនយោបាយ​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បីឱ្យ​ការដាក់រាជ្យ​របស់​ទ្រង់​អាចធ្វើ​ទៅបាន​៕

គណៈរដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​សេចក្តីព្រាងច្បាប់ អនុញ្ញាត ការដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តូ​

ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តូ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ