Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

បុរស​វៀតណាម៣នាក់​ស្រវឹងស្រា រ​ពិស​ដៃ​បើកទ្វារ​ទឹក បង្ក​ជំនន់​លិចលង់​ដីចម្ការ​ខ្ទេចខ្ទី​គ្មាន​សល់​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 20 មីនា 2017 ម៉ោង 12:05:PM

​    ​អាជ្ញាធរ​ក្នុងស្រុក​ស៊ុន​ហ័​រ ខេត្ត​ភូ​យេន (PHÚ YÊN) និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៨ មីនា​ថា ប៉ូលិស​បាន​ស្គាល់​អត្តសញ្ញាណ​បុរស​ស្រវឹង​បីនាក់ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការបង្ក​ទឹកជំនន់​លិច​វាលស្រែ​ចម្ការ​ដ៏​ធំ និង​បំផ្លាញ​ដំណាំ​អំពៅ​រាប់​តោន​។​

​    ​យោងតាម​ប៉ូលិស​បានឱ្យដឹងថា នៅ​ម៉ោង ២ ទៀបភ្លឺ កាលពី​ថ្ងៃ​ពុធ​ទី ១៥ មីនា បុរស​បីនាក់​នៅ​ឃុំ​ស៊ួ​យ​បាក់ បាន​ចូលមក​អាង​ស្តុក​ទឹក​ស៊ួ​យ​បាក់​ដើម្បី​ជួបជុំគ្នា​ផឹកស៊ី​។ បន្ទាប់ពី​ស្រវឹងធ្លាក់ភ្នែក ពួកគេ​បាន​ចូលទៅ​កន្លែង​គ្រប់គ្រង​អាង​ស្តុក​ទឹក ហើយ​បើកទ្វារ​ទឹក​បង្ហូរទឹក​ចេញពី​អាង​តែម្តង​។

​    ​ទឹក​ប្រមាណ ២ លាន​ម៉ែត្រគូប​បាន​ហូរ​ចូល​ពេញ​ស្ទឹង​បឹងបួ​នៅ​ខាងក្រោម បង្ក​ជា​ទឹកជំនន់​ដ៏​ធំ​នៅ​តំបន់​សុន​ង្វៀន និង ឃុំ​សួយ​បាក់​។

​    ​យោងតាម​ការប៉ាន់ស្មាន​ជំហាន​ដំបូង ដំណាំ​អំពៅ​ប្រហែល ១៥ តោន​បាន​ហូរ​តាម​ទឹក ហើយ​ម៉ាស៊ីនបូមទឹក ១៨ គ្រឿង និង​ចម្ការ​អំពៅ ២០ ហិកតា ត្រូវបាន​ទឹក​ជន់​លិច​ខ្ទេចខ្ទី ហើយ​បង្ក​ការខាតបង់​ចំនួន ១៣.៣០០ ដុល្លារ​។ នេះ​បើតាម​ប្រភព VOV​។

​    ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើបសួរ​ចម្លើយ​បុរស​ទាំងបី​រូប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

បុរស​វៀតណាម៣នាក់​ស្រវឹងស្រា រ​ពិស​ដៃ​បើកទ្វារ​ទឹក បង្ក​ជំនន់​លិចលង់​ដីចម្ការ​ខ្ទេចខ្ទី​គ្មាន​សល់​

អាង​ស្តុក​ទឹក​ក្នុងស្រុក​ស៊ុន​ហ័​រ ខេត្ត​ភូ​អៀន


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ