Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

វៀតណាម​ស្វែងរក​ការគាំទ្រ​ពី​កូរ៉េខាងត្បូង​អំពី​សមុទ្រ​ចិន​ខាងត្បូង​

​ដោយ ៖សុខា ថ្ងៃទី 21 មីនា 2017 ម៉ោង 07:47:AM

​    ​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ស្វែងរក​ការគាំទ្រ​សម្រាប់​ជំហរ​របស់​ប្រទេស​នេះ​អំពី​សមុទ្រ​ចិន​ខាងត្បូង​ ​នៅពេលដែល លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ចន្ទ​ទី ២០ មីនា​។​

​    ​វៀតណាម​ជា​ប្រទេស​មាន​ជម្លោះ​ខ្លាំង​ជាមួយ​ប្រទេស​ចិន​អំពី​ដែនសមុទ្រ​នេះ​ចាប់តាំងពី​ប្រទេស​ហ្វីលីពីន​បាន​ដកខ្លួន​ចេញ​វិញ​ពី​ការប្រឈមមុខគ្នា នៅក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ។​

​    ​បន្ទាប់ពី​មាន​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន ភុ​ក និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោក យុន ប្យ៉ាំ​ង​សេ (Yun Byung-se) មក​នោះ រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​របស់​ខ្លូន​ថា "​នាយករដ្ឋមន្ត្រី​បាន​ស្នើឱ្យ​កូរ៉េខាងត្បូង​នៅតែ​បន្ត​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ជំហរ​របស់​វៀតណាម​និង​តំបន់​អាស៊ីអាគ្នេយ៍​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​ដើម្បី​ជួយ​ប្រទេស​នេះ ធ្វើឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុងការ​អនុវត្ត​ច្បាប់​របស់ខ្លួន​អំពី​បញ្ហា​សមុទ្រ​នេះ​" ។​

​    ​សេចក្តីថ្លែងការណ៍​នេះ​មិនបាន​បញ្ជាក់ថា​តើ​កូរ៉េខាងត្បូង​បាន​គាំទ្រ​ជំហរ​របស់​វៀតណាម​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទេ​។​

​    ​លោក យុន បានបញ្ជាក់​ពី​ឆន្ទៈ​របស់​ប្រទេស​លោក​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង ទោះបី​ជាមាន​អស្ថិរភាព​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​មានការ​បណ្ដេញចេញ​ប្រធានាធិបតី លោកស្រី ប៉ាក់ ហ្គុ​ន ហេ ពី​អំណាច ដោយសារ​រឿងអាស្រូវ​អំពើពុករលួយ​ក៏ដោយ ។​

​    ​ប្រទេស​កូរ៉េខាងត្បូង​គឺជា​ប្រទេស​អ្នក​វិ​និ​យោ​បរទេស​ធំជាងគេ​របស់​វៀតណាម ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន ដូចជា​ក្រុមហ៊ុន Samsung ជាដើម ៕

វៀតណាម​ស្វែងរក​ការគាំទ្រ​ពី​កូរ៉េខាងត្បូង​អំពី​សមុទ្រ​ចិន​ខាងត្បូង​

​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន ភុ​ក


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ