Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

មិត្តស្រី​ចាប់ពង្រត់​មិត្ត​ប្រុស​របស់ខ្លួន​ពី​ពិធី​រៀបការ​ជាមួយ​ស្រី​ផ្សេង ដោយ​ភ្ជង់​កាំភ្លើង នៅ​ឥណ្ឌា​

​ដោយ ៖សុខា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 02:59:PM

​    ​មិត្តស្រី​ដែល​មិន​សុខចិត្ត​ម្នាក់ ត្រូវបាន​គេ​និយាយថា​បាន​ចាប់ពង្រត់​មិត្ត​ប្រុស​របស់​នាង​ដោយ​ភ្ជង់​កាំភ្លើង​នៅ​ពិធី​រៀបការ​របស់គាត់ (​មិត្ត​ប្រុស​) នៅពេលដែល​គាត់​បាន​កំពុង​រៀបការ​ជាមួយ​ស្រី​ផ្សេង​ម្នាក់​។​

​    ​លោក អា​សុក យ៉ា​ដាវ ជា​មិត្ត​ប្រុស ដែល​រស់​ទីក្រុង​បាន់​ដា នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស បាន​កំពុង​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ នៅ​ទីក្រុង​ហា​មៀ​ពួ ក្នុង​រដ្ឋ​នេះ កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​អតីត​មិត្តស្រី​របស់គាត់​បាន​សម្រុក​ចូល​ជាមួយ​បុរស​ប្រដាប់​ដោយ​អាវុធ​៦​នាក់ ក្នុង​ពិធី​រៀបការ​នេះ ។​

​    ​ពួកគេ​បាន​ចាប់​កូនកំលោះ​រុញ​ចូលក្នុង​រថយន្ត​ហើយ​បើក​ចេញទៅ ខណៈដែល​ភ្ញៀវ​ស៊ីការ​រាប់រយ​នាក់​បាន​មើល​ដោយ​ក្តី​រន្ធត់​។​

​    ​លោក យ៉ា​ដាវ ជា​អ្នក​ផលិត​ចំណី​សត្វ​នេះ ត្រូវបាន​គេ​ដឹងថា​បាន​លួច​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយ​ស្ត្រី​ម្នាក់ មុនពេល​បែកបាក់​គ្នា​កាលពី​ឆ្នាំមុន​។​

​    ​នៅពេលដែល​អតីត​គូស្នេហ៍​នេះ បានដឹងថា គាត់​មាន​ផែនការ​រៀបការ​ជាមួយ​ស្រី​ថ្មី​នោះ នាង​បាន​អង្វរ​គាត់​ជាច្រើនលើក​ថា​កុំឱ្យ​រៀបការ ហើយ​ថែមទាំង​បាន​ប្រាប់​ឪពុក​របស់គាត់​កុំឱ្យ​គាត់​រៀបការ​ទៀតផង ។ នេះ​បើ​យោងតាម​ប៉ូលិស ។​

​    ​មន្ត្រីប៉ូលិស​ម្នាក់​ដែល​បាន​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​នេះ បាន​ប្រាប់​កាសែត Times of India ថា ជនប្រដាប់អាវុធ​ទាំងនោះ បាន​ចាប់ លោក អា​សុក យ៉ា​ដាវ យកទៅ ដោយ​ភ្ជង់​កាំភ្លើង និង គំរាម​គាត់​ឱ្យ​រួម​ដំណើរ​ជាមួយ​ពួកគេ​។

​    ​លោក​យ៉ា​ដាវ​បាន​បាត់​ខ្លួន​ជាង​២៤​ម៉ោង មុនពេល​ក្រុម​អាជ្ញាធរ​បាន​រកឃើញ​គាត់​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១៦ ឧសភា​៕

មិត្តស្រី​ចាប់ពង្រត់​មិត្ត​ប្រុស​របស់ខ្លួន​ពី​ពិធី​រៀបការ​ជាមួយ​ស្រី​ផ្សេង ដោយ​ភ្ជង់​កាំភ្លើង នៅ​ឥណ្ឌា​

លោក អា​សុក យ៉ា​ដាវ បាន​បាត់​ខ្លួន​ជាង​២៤​ម៉ោង មុនពេល​ក្រុម​អាជ្ញាធរ​បាន​រកឃើញ​គាត់​កាលពី​យប់​ថ្ងៃ​អង្គារ

មិត្តស្រី​ចាប់ពង្រត់​មិត្ត​ប្រុស​របស់ខ្លួន​ពី​ពិធី​រៀបការ​ជាមួយ​ស្រី​ផ្សេង ដោយ​ភ្ជង់​កាំភ្លើង នៅ​ឥណ្ឌា​

ស្រី​ដែល​ត្រូវបាន​គេ​ជឿថា​ជា​កូនក្រមុំ​របស់ លោក អា​សុក យ៉ា​ដាវ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ