ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ ដំណឹងអន្តរជាតិ

២៥​នាក់​ស្លាប់​និង​ជាង​១​លាន​នាក់​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​នៅ​ថៃ​

​ដោយ ៖សុខា ថ្ងៃទី 11 មករា 2017 ម៉ោង 10:48:AM

​    ​ទឹកជំនន់​បាន​បន្ត​ការលិចលង់​នៅឡើយ​នៅ​តំបន់​ជាច្រើន​នៅ​ថៃ​ភាគខាងត្បូង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​មួយ​សប្តាហ៍ ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ជំនួយ​សង្គ្រោះបន្ទាន់​ទៅកាន់​ជនរងគ្រោះ​ទឹកជំនន់​ជាង​១​លាន​នាក់​។​

​    ​ទឹកជំនន់​ដ៏​ខ្លាំង​នេះ​បានសម្លាប់​មនុស្ស​ចំនួន​២៥​នាក់ រហូត​មក់ដល់ពេលនេះ ខណៈដែល​មនុស្ស​ចំនួន​២​នាក់ បាន​បាត់​ខ្លួន​។​

​    ​លោក ចាត់​ចៃ ព្រំ​ឡឺត ប្រធាន​គ្រប់គ្រង​នាយក​រដ្ឋា​ន​ការពារ​ជំងឺឆ្លង​និង​សង្គ្រោះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មករា​ថា មនុស​ជិត​១,១​លាន​នាក់​នៅ​ខេត្ត​ចំនួន​១២​នៅ​តំបន់​ភាគខាងត្បូង​ថៃ​នេះ​​បាន​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​។​

​    ​ខេត្ត​ចំនួន​១២ ដែល​ទទួលរង​គ្រោះទឹកជំនន់​នៅ​តំបន់​ភាគខាងត្បូង​នេះ គឺមាន​ខេត្ត Pattalung ខេត្ត​Narathiwat ខេត្ត​Songkhla ខេត្ត​Pattani ខេត្ត​Trang ខេត្ត​Yala ខេត្ត​Surat Thani ខេត្ត​Nakhon Si Thammarat ខេត្ត​Chumpon ខេត្ត​Ranong ខេត្ត​Prachuab Kiri Khan និង​ខេត្ត​Krabi​។​

​    ​ទឹកជំនន់​ដ៏​ខ្លាំង​នេះ បាន​បង្ក​ការខូចខាត​ផ្លូវ​ចំនួន​២១៨​ខ្សែ​និង​ស្ពាន​ចំនួន​៥៩
​ហើយ​ការខាតបង់​ដោយ​ទឹកជំនន់​ខ្លាំង​នេះ គឺ​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​៤២១​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​សហព័ន្ធ​នៃ​ឧស្សាហកម្ម​ថៃ​៕

២៥​នាក់​ស្លាប់​និង​ជាង​១​លាន​នាក់​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​នៅ​ថៃ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ