Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

មន្ត្រី​អាមេរិក​៖ ដោយ​ភ្នែក​រំពៃ​លើ​កូរ៉េខាងជើង ចិន​ដាក់​យន្តហោះ​ទម្លាក់​គ្រាប់​អោយ​ប្រុង​ជើងការ​ជាប់(video)​

​ដោយ ៖វាសនា ថ្ងៃទី 21 មេសា 2017 ម៉ោង 01:02:PM

(CNN)៖​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៃ​កងកម្លាំង​ទ័ពអាកាស​ចិន ដែល​អាច​បាញ់​កាំជ្រួច​និង​វាយប្រហារ​គោលដៅ​លើដី​ត្រូវបាន​បញ្ជា​អោយ​ប្រុង​ជើងការ​ខ្ពស់​ចាប់តាំងពី​ថ្ងៃ​ពុធ​ទី​១៩​មេសា​មក ខណៈដែល​អាមេរិក​មើលឃើញ​ភស្តុតាង​ថា យោធា​ចិន​កំពុង​ត្រៀម​ឆ្លើយតប​​ទៅនឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​, នេះ​បើតាម​អ្វីដែល​មន្ត្រី​យោធា​អាមេរិក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​CNN​។​


ត្រៀមរួចជាស្រេចនៅទីតាំងដែលគេមិនបញ្ចេញប្រាប់
​មន្ត្រី​រូបនេះ​បាន​និយាយថា អាមេរិក​ក៏​មើលឃើញ​យន្តហោះ​យោធា​ចិន​យ៉ាងច្រើន​កំពុង​ត្រៀម​តាមរយៈ​ការជួសជុល​ពិនិត្យ​មើលថែទាំ​​ទូទៅ​។​ចំណាត់ការ​ចុងក្រោយ​នេះ​របស់​យោធា​ចិន​ត្រូវបាន​វាយតម្លៃថា​ជា​ផ្នែក​នៃ​កិច្ចខិតខំ​មួយ​ដើម្បី​កាត់បន្ថយ​ពេល​ប្រតិកម្ម​ចំពោះ​​យថាភាព​ណាមួយ​អំពី​កូរ៉េខាងជើង​។​

​ថ​យា​ភាព​នេះ​រួមមាន ការផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​នៅពេល​ភាព​តានតឹង​កើនឡើង​ឥត​ស្រាកស្រាន្ត​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បារម្ភ​អំពី​អស្ថិរភាព​នៅ​កូរ៉េខាងជើង​បើសិនជា​របប​ក្រុង​ព្យុងយ៉ាង​ដួលរលំ​ដែលនាំអោយ​មានការ​ភ្លូក​ចូល​ជន​​ភៀសខ្លួន​ឬក៏​ការបង្រួបបង្រួម​ជាតិ​នៅក្រោម​រដ្ឋាភិបាល​កូរ៉េ​ដែល​ស្និទ្ធ​នឹង​អាមេរិក​។​

​ចិន​ក៏​ប្រឆាំងនឹង​វត្តមាន​យោធា​អាមេរិក​នៅ​កូរ៉េខាងត្បូង ដោយ​ប្រឆាំង​ខ្លាំង​គឺ​ការដាក់​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​អាមេរិក THAAD​នៅ​​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​។​អាស្រ័យ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតដិត​រវាង​កូរ៉េខាងជើង​និង​ចិន ពួក​មន្ត្រី​យោធា​អាមេរិក​បាន​និយាយថា​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ទឹកមាត់ប្រៃ​ណាស់​ក្នុង​ការនិយាយ​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង ដោយ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ​ត្រាំ​កាលពីពេល​ថ្មីៗ​បាន​ប្រាប់​ទៅ​សម​ភាគី​ចិន​អោយជួយ​ទប់​សកម្មភាព​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​។​

​មន្ត្រី​រដ្ឋការ​អាមេរិក​ជាច្រើន​បាន​ប្រាប់​CNN​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ចិន​ឥឡូវ​ជា​ផ្ទាំង​ស៊ី​ប​នៃ​យុទ្ធសាស្ត្រ​កូរ៉េខាងជើង​របស់​រដ្ឋ​ការ​ត្រាំ​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា​"​គ្មាន​នរណា​គិតថា​ចិន​នឹង​គាបសង្កត់​កូរ៉េខាងជើង​ដោយ​យោធា​ឬ​ផ្តួលរំលំ​របប​នេះ​ទេ តែ​យុទ្ធសាស្ត្រ​នេះ​សម្លឹង​ទៅ​ចិន​អោយ​ស្វះ​ស្វែងរក​ដំណោះស្រាយ​មួយ​ជាជាង​អ្វី​ផ្សេង​"​។​

​គេ​ប៉ាន់ប្រមាណ​ថា ៨៥%​នៃ​ពាណិជ្ជក្ម​របស់​កូរ៉េ​ខាង​ជ​លង​ពឹង​ផ្អែកលើ​ចិន​។​ដោយសារ​ទំនាក់ទំនង​សេដ្ឋកិច្ច​នេះ ពួក​មន្ត្រី​យោធា​អាមេរិក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​សារសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM