Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

របាយការណ៍​ចេញមក​ក្តៅៗ​៖ ន័​រ​វែ​សរុញ​ដា​ណឺ​ម៉ាក​ចេញពី​ចំណាត់ថ្នាក់​លេខ ១ ក្នុងនាម​ជា​ប្រទេស​រីករាយ​បំផុត​លើ​ពិភពលោក​

​ដោយ ៖ ថ្ងៃទី 20 មីនា 2017 ម៉ោង 04:26:PM

​    ​ន័​រ​វែ​សបាន​ជំនួស​កន្លែង​របស់​ប្រទេស​ដា​ណឺ​ម៉ាក ក្នុងនាម​ជា​ប្រទេស​រីករាយ​បំផុត​របស់​ពិភពលោក ក្នុង​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២០ មីនា ដែល​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​កសាង​ជំនឿ​ទុកចិត្ត និង សមធម៌​ក្នុងសង្គម ដើម្បី​លើកកម្ពស់​សុ​ខុ​មា​ភាព​ប្រជាពលរដ្ឋ​ខ្លួន​។

​    ​យោងតាម​របាយ​ការ​សុភមង្គល​ពិភពលោក​ឆ្នាំ ២០១៧ ដែល​ផលិត​ដោយ​បណ្តាញ​ដំណោះស្រាយ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDSN) ដែលជា​គំនិត​ផ្តួចផ្តើម​ជាស​កល​ដាក់ចេញ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ២០១២ បានឱ្យដឹងថា បណ្តា​ប្រទេស​នៅ​តំបន់​ន័​រ​ឌី​ក (Nordic) ជា​ប្រទេស​រីករាយ​បំផុត​លើ​ពិភពលោក​។

​    ​បណ្តា​ប្រទេស​នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក រួមជាមួយ​ប្រទេស​ស៊ី​រី និង​យេ​ម៉ែន គឺជា​ប្រទេស​រីករាយ​តិចតួច​បំផុត​ក្នុងចំណោម​ប្រទេស​ចំនួន ១៥៥ ដែល​ត្រូវបាន​ចាត់ថ្នាក់​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​លើក​ទី ៥ ចេញផ្សាយ​នៅ​អង្គការសហប្រជាជាតិ​។​

​     ដា​ណឺ​ម៉ាក អ៊ី​ស្លង់ ស្វី​ស ហ្វាំ​ង​ឡង់ ហូ​ឡង់ កាណាដា នូ​វែ​សេ​ឡង់ អូស្ត្រាលី និង​ស៊ុយអែត គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​កំពូល​ទាំង ១០ ។

​    ​ចំណែកឯ​ប្រទេស ស៊ូដង់​ខាងត្បូង លី​បេ​រី​យ៉ា ហ្គី​ណេ តូ​ហ្គោ រ​វ៉ាន់ដា តង់​ហ្សា​នី ប៊ុ​យ​រុន​ឌី និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល គឺ​ស្ថិតនៅ​បាត​តារាង​៕ 

របាយការណ៍​ចេញមក​ក្តៅៗ​៖ ន័​រ​វែ​សរុញ​ដា​ណឺ​ម៉ាក​ចេញពី​ចំណាត់ថ្នាក់​លេខ ១ ក្នុងនាម​ជា​ប្រទេស​រីករាយ​បំផុត​លើ​ពិភពលោក​

ន័​រ​វែ​ស​ទម្លាក់​ដា​ណឺ​ម៉ាក​មក​លេខ ២ ក្នុងនាម​ជា​ប្រទេស​រីករាយ​បំផុត​ក្នុង​ពិភពលោក


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ