Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

ជប៉ុន បញ្ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង បន្ទាប់ពី​ចិន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​

​ដោយ ៖សុខា ថ្ងៃទី 19 ឧសភា 2017 ម៉ោង 03:53:PM

    ​ជប៉ុន​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ចេញ​នូវ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​បន្ទាប់ពី​នាវា​ចិន​មួយ​​ដែល​បាន​បើក​នៅ​ដែនទឹក​ដែលមាន​ជម្លោះ បាន​បង្ហោះ​យន្តហោះ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) មួយគ្រឿង​។​
​នេះ​ជា​ភាព​តានតឹង​ចុងក្រោយ​បំផុត​អំពី​ជម្លោះទឹកដី​ដែលមាន​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

​    ​ប្រទេស​ទាំង​២​នេះ មានការ​ខ្វែងគំនិត​គ្នា​ដោយ​ប្រឈមមុខ​ដាក់គ្នា​អំពី​ប្រជុំ​កោះ​តូចៗ​មួយចំនួន​ដែល​គ្មាន​មនុស្ស​រស់នៅ គឺ​ប្រជុំ​កោះ​ស៊ិន​កា​គុ (​ជា​ភាសា​ជប៉ុន​) ឬ​ហៅ ទាវ​យូ (​ជា​ភាសា​ចិន​) នៅ​សមុទ្រ​ចិន​ខាងកើត​។​

​    ​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ថា ជប៉ុន បានដាក់​ពាក្យ​តវ៉ា​ជាខ្លាំង​ដោយ​ចោទ​ចិន​ថា​បាន​បង្កើន​ភាព​តានតឹង ។​

​    ​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា ជប៉ុន បាន​បញ្ជូន​ចេញ​យន្តហោះ​ចម្បាំង​ចំនួន​៤​គ្រឿង ដោយ​រួមទាំង​យន្តហោះ​ចម្បាំង​F-15​ចំនួន​២​គ្រឿង និង យន្តហោះ​AWACS មួយគ្រឿង ទៅកាន់​ដែនទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ​នោះ​។​

​    ​នាវា​កង​ឆ្មាំ​សមុទ្រ​ជាច្រើន​គ្រឿង​ដែល​មកពី​ប្រទេស​ទាំង​២​នេះ បើក​ល្បាត​ជាធម្មតា​នៅ​តំបន់​នោះ​ដើម្បី​បង្ហាញថា​តំបន់​នោះ​គឺជា​ទឹកដី​របស់​ពួកគេ​។​

​    ​ហេតុការណ៍​ចុងក្រោយ​បំផុត​នេះ បានកើត​ឡើង​ស្របពេល​ដែល​កង​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​និយាយថា ​នាវា​ចិន​ចំនួន​៤​គ្រឿង​បាន​បើក​ចូលក្នុង​ដែនទឹក​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

ជប៉ុន បញ្ចេញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង បន្ទាប់ពី​ចិន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​

ជប៉ុន បញ្ជូន​ចេញ​យន្តហោះ​ចម្បាំង​៤​គ្រឿង ដោយ​រួមទាំង​យន្តហោះ​ចម្បាំង​F-15​និង​យន្តហោះ​AWACS ទៅកាន់​ដែនទឹក​នៅ​ ​ជុំវិញ​ប្រជុំ​កោះ​ស៊ិន​កា​គុ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ