Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

វៀតណាម​ចាប់ខ្លួន​ធនាគារ​រិ​ក​៧​នាក់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​២១​លាន​ដុល្លារ​

​ដោយ ៖សុខា ថ្ងៃទី 11 មករា 2017 ម៉ោង 04:57:PM

​    ​បណ្តា​ញា​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមករា​ថា ប៉ូលិស​វៀតណាម​បាន​ចាប់ខ្លួន​អតីត​ធនាគារ​រិ​ក​ចំនួន​៧​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ខុសច្បាប់ ដែល​បាន​នាំឱ្យ​បាត់​បង់លុយ​ចំនួន​២១​លាន​ដុល្លារ​។​

​    ​កាសែត​វៀតណាម Tuoi Tre បាន​និយាយថា ពួក​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ដោយ​ប៉ូលិស​ប្រឆាំង​អំពើពុករលួយ គឺ​រួម​ប​ញ្ចូ​ន​ទាំង​លោក ហួង វ៉ាន់ តឺ​ន អតីត​ប្រធាន​ធនាគារ TrustBank និង លោក ត្រឹ​ន សុន​ណា​ម នាយក​ចាត់ការ​ទូទៅ​នៃ​ធនាគារ​នេះ​។​

​    ​កាសែត​វៀតណាម​នេះ បាន​និយាយថា ក្រោម​ការគ្រប់គ្រង​រប​ស់​ពួកគេ​នេះ ធនាគារ​នេះ បាន​យល់ព្រម​ផ្តល់ប្រាក់​កម្ចី​ចំនួន​២(​ឥណទាន​) ដែល​បាន​នាំឱ្យ​បាត់​បង់លុយ​ចំនួន​២១​លាន​ដុល្លារ​។​

​    ​បន្ទាប់ពី​រយៈពេល​កាន់​មុខតំណែង​របស់​ពួកគេ បាន​ចប់​នោះ ធនាគារ​នេះ បាន​ផ្លាស់ប្តូរ​ឈ្មោះ​របស់ខ្លួន​ទៅជា​ឈ្មោះ​ធនាគារ​ស្ថាបនា​វៀតណាម​(Vietnam Construction Bank) នៅ​ឆ្នាំ​២០១៣ ហើយ​បាន​ធ្លាក់​ក្នុង​រឿងអាស្រូវ​ពុករលួយ​កាន់តែ​រីកធំឡើង​ដែល​បាន​បណ្តាលឱ្យ​បាត់​បង់លុយ ចំនួន​៤០០​លាន​ដុល្លារ​។​

​    ​កាលពី​ខែកញ្ញា​ឆ្នាំមុន អតីត​បុគ្គលិក​ធនាគា​រ​ចំនួន​៣៦​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពីបទ​បង្កើត​បណ្តាញ​ក្រុម​បក្ខពួក​ពុករលួយ ហើយ​បាន​ទទួលទោស​ជាប់គុក​រវាង​៣០​ឆ្នាំ​៕

វៀតណាម​ចាប់ខ្លួន​ធនាគារ​រិ​ក​៧​នាក់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​២១​លាន​ដុល្លារ​

​ការចាប់ខ្លួន​ធនាគារ​រិ​ក​៧​នាក់​នេះ គឺជា​រឿងអាស្រូវ​ពុករលួយ​ចុងក្រោយ​បំផុត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM