Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

៣៧ នាក់​ស្លាប់​ដោយសារ​រលក​កំដៅ​ខ្លាំង​នៅ​ឥណ្ឌា​

​ដោយ ៖សុខា ថ្ងៃទី 21 មេសា 2017 ម៉ោង 03:10:PM

​    ​ក្រុមមន្ត្រី​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មេសា​ថា អាកាសធាតុ​ដែលមាន​រលក​កំដៅ​ខ្លាំង បាន​គ្របដណ្តប់​លើ​ប្រទេស​ឥណ្ឌា ដោយមាន​សីតុណ្ហភាព​ឡើងដល់​៤៥​អង្សា​នៅ​តំបន់​មួយចំនួន​នៅ​ប្រទេស​នេះ ។​

​    ​វិទ្យុ​ឥណ្ឌា​(AIR)​បាន​និយាយថា នៅ​រដ្ឋ​ថេ​ឡាន់​ហ្គា​ណា ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៧​នាក់ បាន​ស្លាប់​ដោយសារ​រលក​កំដៅ​ខ្លាំង ចាប់តាំងពី​ដើមខែ​នេះ ។​

​    ​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាកាសធាតុ​ដែលមាន​រលក​កំដៅ​ខ្លាំង បាន​គ្របដណ្តប់​លើ​រដ្ឋ​ពុន​ចាប រដ្ឋ​ហារី​យ៉ាណា ទីក្រុង ចាន់​ឌី​ហ្គា ទីក្រុង​ដេលី រដ្ឋ​ចា​ខាន់ រដ្ឋ​ម៉ាត់​យ៉ា ប្រា​ដេ​ស​។ រលក​កំដៅ​ខ្លាំង​នេះ បាន​គ្របដណ្តប លើ​តំបន់​មួយចំនួនទៀត នៅ​ប្រទេស​នេះ​។​

​    ​កាលពី​ថ្ងៃ​ពុធ រលក​កំដៅ​ខ្លាំង​ដែលមាន​សីតុណ្ហភាព​៤៦,២​អង្សា បាន​គ្របដណ្តប់​លើ​ទីក្រុង​ចាន់​ត្រា​ពួ នៅ​រដ្ឋ​មហា​សាស្ត្រា ហើយ​នៅ​ទីក្រុង​ដេលី រលក​កំដៅ​ខ្លាំង មាន​សីតុណ្ហភាព​៤៤​អង្សា​។​

​    ​រដ្ឋាភិបាល​ក្នុង​តំបន់​នៅ​រដ្ឋ​ថេ​ឡាន់​ហ្គា​ណា បាន​ណែនាំ​ឱ្យ​សាលារៀន​បិទទ្វា​ឈប់​សម្រាប់​នៅ​រដូវក្តៅ​​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ទូទាំង​រដ្ឋ​នេះ និង បាន​ណែនាំ​ឱ្យ​ប្រជាជន​កុំ​ចេញទៅ​ក្រៅ​ជាពិសេស​នៅ​ម៉ោង ១១​ព្រឹក និង ៤​ល្ងាច ដើម្បី​ចៀសវាង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែបនេះ​៕

៣៧ នាក់​ស្លាប់​ដោយសារ​រលក​កំដៅ​ខ្លាំង​នៅ​ឥណ្ឌា​

​ប្រជាជន​នៅ​តំបន់​ក្តៅ​ខ្លាំង ត្រូវបាន​ណែនាំ​ឱ្យ​កុំ​ចេញទៅ​ក្រៅ​ជាពិសេស​នៅ​ម៉ោង ១១​ព្រឹក និង ៤​ល្ងាច ដើម្បី​ចៀសវាង​អាកាសធាតុ​ក្តៅ​ខ្លាំង


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ