Ads1111
Rhb02
មាតិកាៈ យូនណាន

សិក្ខាសាលា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម ២០១៧​នឹង​ប្រារឰ​នៅ​ខែមិថុនា​ក្នុង​ទីក្រុង​គុន​មីង​

​ដោយ ៖ ថ្ងៃទី 17 មីនា 2017 ម៉ោង 08:44:AM

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ពិព័រណ៍​ផលិតផល និង​សិក្ខាសាលា​ស្តីពី​ការធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ី​-​អាគ្នេយ៍​បានប្រារឰ​នៅ​ទីក្រុង​សិន​ជិន នៃ​ប្រទេស​ចិន ។​
    
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅពេល​ខាងមុខ គឺ​ពី​ថ្ងៃទី​១២ ដល់ទី ១៨ ខែមិថុនា សិក្ខាសាលា​ស្តីពី​ការធ្វើ ពាណិជ្ជកម្ម​២០១៧ នឹង​ប្រារឰ​នៅក្នុង ទីក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន ។ សិក្ខា សាលា​នេះ​នឹង​រៀបចំ​ក្រោម​ប្រធានបទ “​រួមគ្នា​បង្កើត​កាលានុវត្តន៍​ភាព​ថ្មី និង​ស្វែងរក​ការ អភិវឌ្ឍ​ថ្មី​”​។ ប្រធានបទ​នេះ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​ពិសេស​របស់​ប្រទេស​អាស៊ីអាគ្នេយ៍ និង​អាស៊ី ខាងត្បូង ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី​ខាង ត្បូង និង​អាស៊ីអាគ្នេយ៍ បង្កើន​ការតភ្ជាប់ គ្នា​លើ​វិស័យ​គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម មូលធន​និង​ដួងចិត្ត​ប្រជាជន​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ព្រមទាំង​ខិតខំ​ជំរុញ​ការរួម​គ្នា ពិគ្រោះ ពិភាក្សា​ស្ថាបនា និង​ចែករំលែក​គ្នា​រវាង​បណ្តា​ប្រទេស នានា​តាម​បណ្តោយ “​ខ្សែ ក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ។ ទន្ទឹមនឹងនេះ​វេទិកា​ធុរកិច្ច​ចិន​-​អាស៊ី ខាងត្បូង​វេទិកា ធុរកិច្ច​ចិន​-​អាស៊ីអាគ្នេយ៍ និង​សកម្មភាព​ផ្លាស់ប្តូរ​រវាង​សភាពាណិជ្ជកម្ម​អា​ណិ​ក​ជន​ចិន​នៅ​ប្រទេស​អាស៊ាន​ជាដើម​នឹង ត្រូវ​រៀបចំ​ក្នុងឱកាស​នេះ ៕ ដោយៈ លួ យ៉ុង​ឆាន​


សិក្ខាសាលា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម ២០១៧​នឹង​ប្រារឰ​នៅ​ខែមិថុនា​ក្នុង​ទីក្រុង​គុន​មីង​

​ការតាំង​ពិ​ព​រ័​ណ៍​របស់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៥ នៅ​ទី​ក្រុ​គុន​មីង (​រូបថត​ដោយ Zhou Can)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ