Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ យូនណាន

គម្រោង​សាងសង់​ខ្សែ​រថភ្លើង​ចិន​-​ថៃ​អាច​បើក​ការដ្ឋាន​សាងសង់​នៅ​ខែកក្កដា​

​ដោយ ៖ ថ្ងៃទី 16 ឧសភា 2017 ម៉ោង 08:15:AM

ពេល​ថ្មីៗ​នេះ​ក្រសួង​គមនាគមន៍ ថៃ​បានរៀបចំ​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ថៃ​នៅ​ក្រុង ឈៀង​ឡាយ ។ ក្នុង​សិក្ខាសាលា​នេះ លោក​អា​ខុង​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍ ថៃ​បាន​ថ្លែងថា ក្រោយពី​ការពិគ្រោះ ពិភាក្សាគ្នា​ជាច្រើនលើក​ច្រើនសា​គម្រោង​សាងសង់​ខ្សែ​រថភ្លើង ចិន​-​ថៃ បាន​ត្រូវ​កំណត់​ជា​ផ្លូវការ ហើយនឹង អាច​បើក​ការដ្ឋាន​សាងសង់​នៅ​ខែកក្កដា ឬ ខែសីហា ឆ្នាំ​២០១៧​នេះ ។​
      
​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រទេស​ថៃ​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​ផែនការ​សេដ្ឋកិច្ច​៤ ដែល​ផ្តោត​សំខាន់ ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។​
​    ​
​សព្វថ្ងៃ​ខ្សែ​រថភ្លើង​នៃ​ប្រទេស ថៃ​មាន​ប្រវែង​សរុប​៤.០៤៣​គីឡូម៉ែត្រ ក្នុងនោះ​ខ្សែ​រថភ្លើង​តែមួយ​ខ្សែ​មាន ប្រវែង​សរុប ៣.៦៨៥ គីឡូម៉ែត្រ​ស្មើនឹង ៩១,១៥​ភាគរយ ឯ​ខ្សែ​រថភ្លើង​ពីរ​ខ្សែ ឬ​បី​ខ្សែ​មាន​ត្រឹមតែ​៨,៨៥ ភាគរយ​។ ក្រសួង​គមនាគមន៍​ថៃ​មាន​ផែនការ​នឹង សាងសង់​ខ្សែ​រថភ្លើង​ថ្មី ដើម្បី​ធ្វើឱ្យ​ប្រវែង​សរុប នៃ​ខ្សែ​រថភ្លើង​ទូទាំងប្រទេស កើនឡើង​ដល់​ទៅ​៤.៧១៦​គីឡូម៉ែត្រ ហើយ​កាត់បន្ថយ​ប្រវែង​ខ្សែ​រថភ្លើង​តែ មួយ​ខ្សែ​ដល់​ទៅ​១.១៨៦ គីឡូម៉ែត្រ និង បន្ថែម​ខ្សែ​រថភ្លើង​ពីរ​ខ្សែ​ដល់​ទៅ ៣.៥៣០ គីឡូម៉ែត្រ ។​
​    ​
​លោក​បន្តទៀតថា គម្រោង សាងសង់​ខ្សែ​រថភ្លើង​ចិន​-​ថៃ​នេះ មាន​សារសំខាន់​ណាស់​ចំពោះ​ការអភិវឌ្ឍ បណ្តាញ​ផ្លូវដែក​ថៃ​ក៏ដូចជា​បណ្តាញ​ផ្លូវ ដែក​អាស៊ាន​ដែរ ។ បន្ទាប់ពី​បញ្ចប់​ការសាងសង់​ខ្សែ​រថភ្លើង​នេះ អ្នកដំណើរ នឹង​អាច​សំចៃ​ពេលវេលា​ដ៏​ច្រើន​ក្នុង ការធ្វើដំណើរ​ពី​ក្រុង​គុន​មីង​ទៅ​បាងកក​ដោយ​ឆ្លងកាត់ ក្រុង​ឡាង​ខាយ  ៕​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ