Ads1111
Rhb02
មាតិកាៈ ដំណឹងអន្តរជាតិ

បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ប្រាវ​ខាត​ធ្ងន់​រៀងៗ​ខ្លួន ឥណ្ឌា និង​វៀតណាម អង្គុយ​និយាយ​គ្នា ដក​បម្រាម​ចេញ​រៀងៗ​ខ្លួន​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 20 មីនា 2017 ម៉ោង 03:00:PM

​    ​វៀតណាម និង​ឥណ្ឌា បាន​យល់ព្រម​បន្ធូរបន្ថយ​ដល់​បម្រាម​នាំចូល​លើ​ផលិតផល​កសិកម្ម​រប​ស់​គ្នា​ទៅវិញទៅមក បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ប្រាវ​ដាក់គ្នា បាន​បង្ក​ផលប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​។

​    ​យោងតាម​លោកស្រី ង្វៀន ម៉ៃ​អូ​ញ អនុប្រធាន​នៃ​សមាគម​ម្រេច​វៀតណាម​បានឱ្យដឹងថា ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​១៧ មីនា បាន​ដក​បម្រាម​លើ​ការ​នាំចូល​កាហ្វេ ម្រេច ក្តួច ឈើអែម និង​ផ្លែ​ស្រកានាគ​។​

​    ​បម្រាម​នេះ​បាន​ណែនាំ​កាលពី​ថ្ងៃទី ៧ មីនា ក្នុង​អ្វីដែល​ទំនងជា​ការឆ្លើយតបរ​បស់​ឥណ្ឌា​មកលើ​បម្រាម​មុននេះ​ដោយ​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម ដែល​រាំងខ្ទប់​ការ​នាំចូល​សណ្តែកដី គ្រាប់​ក្តួច កា​កាវ គ្រាប់​សណ្តែកបាយ និង អំពិល ពី​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ មីនា​។

​    ​បម្រាម​វៀតណាម​ធ្វើឡើង​ដោយ​សម្អាង​លើ​ហានិភ័យ​ខ្ពស់​នៃ​គ្រាប់សណ្តែក​វៀតណាម ដែលមាន​មេរោគ​ពី​សត្វ​ឈ្មោះ Caryedon ជា​ពូជ​អណ្តើកមាស ដែល​មិន​ធ្លាប់​មាននៅ​វៀតណាម និង អាច​ប៉ះពាល់​ដល់​ដំណាំ​របស់​វៀតណាម​។

​    ​បន្ទាប់ពី​ពិនិត្យ​សំណើ​ពី​ក្រុម​អ្នក​នាំចេញ​កសិកម្ម​ពី​ប្រទេស​ទាំងពីរ អាជ្ញាធរ​វៀតណាម​និង​ឥណ្ឌា​បាន​ដក​បម្រាម​ចេញ​រៀងៗ​ខ្លួន ហើយ​យល់ព្រម​បន្ត​ពាណិជ្ជកម្ម​ផលិតផល​ទ្វេភាគី ខណៈ​រក្សាទុក​នូវ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ដដែល​។​

​    ​វៀតណាម​បាន​នាំចេញ​គ្រាប់​កា​ហ្វ ៤៦.០០០ តោន ទៅ​ឥណ្ឌា​ក្នុង​ឆ្នាំ ២០១៦ ដោយ​កើប​ចំណូល​បាន ៧៩,៤ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម​។

​    ​ឥណ្ឌា​នាំចូល​ម្រេច ១១.០០០ តោន​តម្លៃ ៨៤,២ លាន​ដុល្លារ​ពី​វៀតណាម​កាលពី​ឆ្នាំមុន​ផងដែរ​។ នេះ​បើ​ផ្អែកលើ​ប្រភព​ដដែល​៕

បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ប្រាវ​ខាត​ធ្ងន់​រៀងៗ​ខ្លួន ឥណ្ឌា និង​វៀតណាម អង្គុយ​និយាយ​គ្នា ដក​បម្រាម​ចេញ​រៀងៗ​ខ្លួន​

កសិករ​វៀតណាម​កំពុង​ប្រមូល​គ្រាប់​កាហ្វេ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ