Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ ដំណឹងអន្តរជាតិ

យន្តហោះ​ចិន​ពីរ​គ្រឿង​ហោះ​ស្ទាក់​យន្តហោះ​អាមេរិក​មួយគ្រឿង​នៅ​សមុទ្រ​ចិន​ខាងកើត

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 19 ឧសភា 2017 ម៉ោង 03:27:PM

    ​យោងតាម​កងទ័ពអាកាស​របស់​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក​បានឱ្យដឹងថា​យន្តហោះ​ចម្បាំង​ចិន​ធុន Su-30 ពីរ​គ្រឿង​បាន​ស្ទាក់​យន្តហោះ​រុករក​វិទ្យុសកម្ម​របស់​កងទ័ព​អាកាស​អាមេរិក​មួយគ្រឿង​នៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​ថ្ងៃ​ពុធ ទី ១៧ ឧសភា​។

​    ​យោងតាម​សេចក្ដីថ្លែងការណ៍​ដោយ​អនុសេនីយ៍ទោ​កងទ័ពអាកាស​អាមេរិក​លោក ហុក (Hodge) បានឱ្យដឹងថា ក្រុម​អាកាសយានិក​លើ​យន្តហោះ WC-135 បានចាត់ទុក​ចំណាត់ការ​របស់​ចិន "​គ្មាន​វិជ្ជាជីវៈ​"​។​

​    ​លោក​បាន​និយាយថា "​ស្របពេល​យើង​កំពុង​ស៊ើបអង្កេត​ឧ​ប​ទ្ទេវ​ហេតុនេះ​ពី​របាយការណ៍​ដំបូង​ចេញ​ដោយ​សហរដ្ឋអាមេរិក ក្រុម​អាកាសយានិក​បានចាត់ទុក​ការរារាំង​នេះ​ថា គ្មាន​វិជ្ជាជីវៈ​។ បញ្ហា​កំពុង​ត្រូវ​ដោះស្រាយ​ជាមួយ​ចិន​តាមរយៈ​ការទូត​ដ៏​ត្រឹមត្រូវ​និង​តាម​ប៉ុស្តិ៍​យោធា​"​។​

​    ​មុននេះ មន្ត្រី​អាមេរិក​មួយរូប​បាន​ប្រាប់​ទូរទស្សន៍​ស៊ី​អ៊ិន​អ៊ី​ន​ថា យន្តហោះ​ចិន​បានមក​កៀក​យន្តហោះ​អាមេរិក ៤៥ ម៉ែត្រ ជាមួយ​យន្តហោះ Su-30 មួយគ្រឿង​ហោះ​ប​ញ្ជ្រា​ស់ ឬក៏​ដាំ​ក្បាល​ចុះ​ឆ្ពោះ​ពីលើ​យន្តហោះ​អាមេរិក​ផ្ទាល់​៕

យន្តហោះ​ចិន​ពីរ​គ្រឿង​ហោះ​ស្ទាក់​យន្តហោះ​អាមេរិក​មួយគ្រឿង​នៅ​សមុទ្រ​ចិន​ខាងកើត

យន្តហោះ​ចម្បាំង​ចិន​ធុន Su-30


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px






Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ