កងទ័ព​ព្រះវិហារ​ចុះជួយ​លើក​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​

156
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហា​រួម​ដំណើរ​ដោយ​មន្ត្រីក្រោមឱវាទ​,​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ចុះ​លើក​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ជូន​ឈ្មោះ​ជុំ​ហឹម​ភេទ​ស្រី​អាយុ​៧៧​ឆ្នាំ​ជា​គ្រួសារ​ពលី​ជា​សមាជិក​សអក​ខេត្តព្រះវិហារ​។​

​គ្រួសារ​នោះ​រស់នៅ​ភូមិ​ទឹក​លិច​ឃុំ​ស្អាង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ផ្ទះ​ដែល​បាន​សាងសង់​ជូន​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៤៥០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​

នៅ​ថ្ងៃ​ដដែល​លោក​វរសេនីយ៍ឯក​ម៉ៅ​សុវណ្ណ​អនុប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល​ជូន​គ្រួសារ​សព​សមាជិក​ស​.​អ​.​ក​ខេត្តព្រះវិហារ​ឈ្មោះ​ឃឹម​ទន់​ភេទ​ស្រី​អាយុ​៦១​ឆ្នាំ​ជា​គ្រួសារ​មរណៈ​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី​២៦​ខែ​១២​ឆ្នាំ​២០១៩​ដោយ​រោគាពាធ​ស្ថិតនៅ​ភូមិ​ព្យួរ​ជ្រូក​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​៕S/​